ហើយលោកម៉ូសេ លោកអើរ៉ុន និងពួកកូនរបស់លោកអើរ៉ុនក៏ប្រើទឹកក្នុងចាននោះ សម្រាប់លាងដៃ និងលាងជើង។
ឱព្រះអម្ចាស់អើយ ទូលបង្គំលាងដៃជាសម្គាល់ថា ទូលបង្គំគ្មានទោសទេ ហើយទូលបង្គំដើរជុំវិញអាសនារបស់ព្រះអង្គ
លោកដាក់ចានក្លាំនៅចន្លោះត្រសាលជំនុំ និងអាសនា រួចដាក់ទឹកក្នុងចាននោះសម្រាប់លាងសម្អាត
ពេលពួកលោកចូលទៅក្នុងត្រសាលជំនុំ ហើយពេលពួកលោកចូលទៅជិតអាសនា ពួកលោកតែងលាងសម្អាត ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកដែលងូតទឹកហើយមិនបាច់លាងខ្លួនទេ ត្រូវការលាងតែជើងប៉ុណ្ណោះ ដ្បិតខ្លួនទាំងមូលស្អាតហើយ។ អ្នករាល់គ្នាស្អាតហើយ តែមិនមែនទាំងអស់គ្នាទេ»។
តែបើយើងដើរក្នុងពន្លឺវិញ ដូចព្រះអង្គដែលគង់នៅក្នុងពន្លឺ នោះយើងមានសេចក្ដីប្រកបជាមួយគ្នាទៅវិញទៅមក ហើយព្រះលោហិតរបស់ព្រះយេស៊ូវ ជាព្រះរាជបុត្រារបស់ព្រះអង្គ ក៏សម្អាតយើងពីគ្រប់អំពើបាបទាំងអស់។
ប្រសិនបើយើងលន់តួបាបរបស់យើង នោះព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ព្រះអង្គនឹងអត់ទោសបាបឲ្យយើង ហើយសម្អាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់។