រួចលោកលាតត្រសាលបាំងរោងឧបោសថ ហើយដាក់គម្របពីលើត្រសាល ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
លោកម៉ូសេបានដំឡើងរោងឧបោសថ គឺលោកដាក់ជើងទ្រ លើកបញ្ឈរស៊ុម ហើយរៀបរនុក ព្រមទាំងលើកសសរឡើង
លោកយកសេចក្ដីសញ្ញាដាក់ក្នុងហិប រួចស៊កឈើស្នែងភ្ជាប់នឹងហិប ហើយដាក់ទីសន្តោសប្រោស នៅលើហិបនោះ។
គេត្រូវសែងផ្ទាំងសំពត់រោងឧបោសថ និងត្រសាលជំនុំ គម្របត្រសាល គម្របស្បែកផ្សោតដែលគ្របពីលើ ព្រមទាំងរនាំងបាំងទ្វារចូលត្រសាលជំនុំ