សម្លៀកបំពាក់សម្រាប់ការងារនៅទីបរិសុទ្ធ សម្លៀកបំពាក់បរិសុទ្ធសម្រាប់សង្ឃអើរ៉ុន និងសម្លៀកបំពាក់សម្រាប់ពួកកូនរបស់លោក ដែលត្រូវបំពេញមុខងារជាសង្ឃ។
ត្រូវធ្វើសម្លៀកបំពាក់បរិសុទ្ធសម្រាប់អើរ៉ុន ជាបងរបស់អ្នក សម្រាប់ជាកិត្តិយស និងភាពលម្អ។
ត្រូវយកខ្សែខៀវ ចងក្រវិលនៃប្រដាប់បាំងទ្រូង ភ្ជាប់នឹងក្រវិលអេផូឌ ដើម្បីឲ្យប្រដាប់បាំងទ្រូងបាននៅលើខ្សែអេផូឌ កុំឲ្យរបូតចេញពីអេផូឌឡើយ។
ត្រូវធ្វើអាវខ្លី និងខ្សែក្រវាត់ ព្រមទាំងឈ្នួតសម្រាប់កូនប្រុសៗរបស់អើរ៉ុន ដើម្បីជាកិត្តិយស និងភាពលម្អរបស់គេ។
អស់ទាំងសម្លៀកបំពាក់ការងារ គឺសម្លៀកបំពាក់បរិសុទ្ធសម្រាប់សង្ឃអើរ៉ុន និងសម្លៀកបំពាក់កូនប្រុសៗរបស់គាត់ សម្រាប់បំពេញមុខងារជាសង្ឃ
គេបានយកសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ធ្វើសម្លៀកបំពាក់សម្រាប់ការងារក្នុងទីបរិសុទ្ធ។ គេក៏បានធ្វើសម្លៀកបំពាក់បរិសុទ្ធសម្រាប់លោកអើរ៉ុន ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
រនាំងទីលាន សសរ និងជើងទ្រ រនាំងសម្រាប់បាំងមាត់ទ្វារទីលាន ខ្សែចម្រឹង គ្រឿងប្រដាប់ទាំងប៉ុន្មានសម្រាប់ប្រើប្រាស់ក្នុងរោងឧបោសថ គឺសម្រាប់ត្រសាលជំនុំ
កូនចៅអ៊ីស្រាអែលធ្វើគ្រប់កិច្ចការទាំងអស់ តាមសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ ឥតចន្លោះត្រង់ណាឡើយ។