តុ ព្រមទាំងគ្រឿងប្រដាប់សម្រាប់តុ និងនំបុ័ងដែលដាក់តាំង
ព្រះបាទសាឡូម៉ូនបានធ្វើគ្រប់អស់ទាំងគ្រឿងប្រដាប់ដែលនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា គឺជាអាសនាមាស តុមាសសម្រាប់ដាក់នំបុ័ងតាំងទុក
ត្រូវដាក់នំបុ័ងតាំងទុកនៅលើតុនោះ នៅចំពោះយើងជានិច្ច។
ហិបនៃសេចក្ដីសញ្ញា ព្រមទាំងឈើស្នែងសម្រាប់សែង និងទីសន្តោសប្រោស
ជើងចង្កៀងធ្វើពីមាសសុទ្ធ ចង្កៀង គឺចង្កៀងសម្រាប់ដាក់លើជើងនោះ និងគ្រឿងប្រដាប់ទាំងប៉ុន្មានរបស់ចង្កៀង ព្រមទាំងប្រេងសម្រាប់ចង្កៀង
ត្រូវយកម្សៅយ៉ាងម៉ដ្តធ្វើនំដប់ពីរ គឺថានំនីមួយៗធ្វើពីម្សៅពីរខ្ញឹង
ស្ដេចបានយាងចូលទៅក្នុងដំណាក់របស់ព្រះ ហើយសោយនំបុ័ងតាំងថ្វាយព្រះ ដែលច្បាប់ហាមមិនឲ្យស្ដេចសោយ ឬពួកអ្នកដែលនៅជាមួយបរិភោគទេ គឺសម្រាប់តែពួកសង្ឃប៉ុណ្ណោះ។