លោកធ្វើប្រទាសលង្ហិនខ្ទាស់ក្រឡាគ្នាសម្រាប់អាសនា ក៏ដាក់ប្រទាសពីខាងក្រោមគែម ឲ្យជាប់ត្រង់ពាក់កណ្ដាលរបស់កម្ពស់អាសនា។
ត្រូវធ្វើប្រទាសលង្ហិនខ្ទាស់ក្រឡាគ្នាសម្រាប់អាសនាដែរ ហើយត្រូវធ្វើកងលង្ហិនបួន ដាក់នៅតាមជ្រុងប្រទាសទាំងបួន។
ត្រូវដាក់ប្រទាសពីខាងក្រោមគែមឲ្យជាប់ត្រង់ពាក់កណ្ដាលកម្ពស់នៃអាសនា។
លោកធ្វើគ្រឿងប្រដាប់ទាំងប៉ុន្មានសម្រាប់អាសនា មានប្រដាប់ដាក់ផេះ ប៉ែល ផើង សម និងជើងក្រាន គឺប្រដាប់ទាំងអស់សុទ្ធតែធ្វើពីលង្ហិនទាំងអស់។
លោកសិតធ្វើកងបួនដាក់នៅប្រទាសលង្ហិនទាំងបួនជ្រុង សម្រាប់ស៊កឈើស្នែង។