រនាំងទាំងប៉ុន្មានដែលបាំងជុំវិញទីលាននោះ សុទ្ធតែត្បាញធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់។
ឯប៉ែកចំហៀងមួយទៀត ដែលស្មើនឹងចំហៀងម្ខាងទ្វារទីលាននោះ មានរនាំងប្រវែងដប់ប្រាំហត្ថ ហើយមានសសរបី និងជើងទ្របីដូចគ្នា។
ជើងទ្រសសរទាំងអស់ធ្វើពីលង្ហិន ឯតម្ពក់សសរ និងគន្លឹះទាំងប៉ុន្មានធ្វើពីប្រាក់ ក្បាច់ក្បាលសសរក៏ស្រោបដោយប្រាក់ទាំងអស់ដែរ ហើយអស់ទាំងសសរទីលាន ភ្ជាប់គ្នាដោយសារតម្ពក់ប្រាក់។