លោកយកមាសសុទ្ធមួយហាប មកធ្វើជើងចង្កៀង និងគ្រឿងប្រដាប់ទាំងប៉ុន្មានសម្រាប់ជើងចង្កៀងនោះ។
លោកធ្វើចង្កៀងប្រាំពីរ ព្រមទាំងឃ្នាបប្រឆេះ និងថាសគោះកម្ទេចសម្រាប់ចង្កៀងនោះពីមាសសុទ្ធដែរ។
លោកធ្វើអាសនាគ្រឿងក្រអូបពីឈើនាងនួន មានបណ្តោយមួយហត្ថ ទទឹងមួយហត្ថ រាងបួនជ្រុងស្មើ ហើយកម្ពស់ពីរហត្ថ ក៏មានស្នែងចេញពីអាសនានោះ។