Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



និក្ខមនំ 37:1

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បេតសា‌លាល​ធ្វើ​ហិប​មួយ​ពី​ឈើ​នាង‌នួន មាន​បណ្តោយ​ពីរ​ហត្ថ​កន្លះ ទទឹង​មួយ​ហត្ថ​កន្លះ និង​កម្ពស់​មួយ​ហត្ថ​កន្លះ។

សូមមើលជំពូក ចម្លង

10 ការដាក់ឲ្យឆ្លើយតបគ្នា  

ហ៊ើរ​បង្កើត​យូរី យូរី​បង្កើត​បេតសា‌លាល។

ត្រូវ​ពាក់​វាំង‌នន​នឹង​តម្ពក់​ទាំង​នោះ រួច​ត្រូវ​យក​ហិប​នៃ​សេចក្ដី​សញ្ញា ចូល​ទៅ​ដាក់​នៅ​ខាង​ក្នុង​វាំង‌នន ហើយ​វាំង‌នន​នោះ​នឹង​ខណ្ឌ​ទី​បរិសុទ្ធ ពី​ទី​បរិសុទ្ធ​បំផុត​ឲ្យ​អ្នក​រាល់​គ្នា។

គឺ​ត្រសាល​ជំនុំ ហិប​នៃ​សេចក្ដី​សញ្ញា ទី​សន្តោស​ប្រោស​ដែល​នៅ​លើ​ហិប​នោះ និង​អស់​ទាំង​គ្រឿង​ប្រដាប់​សម្រាប់​ត្រសាល

លោក​ស្រោប​ហិប​ដោយ​មាស​សុទ្ធ ទាំង​ខាង​ក្នុង​ទាំង​ខាង​ក្រៅ ហើយ​ក៏​ធ្វើ​គែម​មាស​នៅ​ជុំ‌វិញ​ដែរ។

ត្រូវ​ដាក់​ហិប​នៃ​សេចក្ដី​សញ្ញា នៅ​ក្នុង​ត្រសាល​នោះ ហើយ​យក​វាំង‌នន​មក​បាំង។

ដូច្នេះ ខ្ញុំ​បាន​ធ្វើ​ហិប​មួយ​ពី​ឈើ​នាង‌នួន ហើយ​ដាប់​ថ្ម​ពីរ​ផ្ទាំង ដូច​ថ្ម​មុនដែរ រួច​ក៏​ឡើង​ទៅ​លើ​ភ្នំ ទាំងកាន់​ថ្ម​ពីរ​ផ្ទាំង​នោះ​នៅ​នឹង​ដៃ។

នៅ​ទី​នោះ​មាន​អាសនា​មាស​សម្រាប់​ដុង​គ្រឿង​ក្រអូប និង​ហឹប​សញ្ញា​ដែល​ស្រោប​ដោយ​មាស​ជុំ​វិញ​ទាំង​អស់ នៅ​ក្នុង​ហឹប​នោះ មាន​ពាន​មាស​ដាក់​នំ​ម៉ាណា ក៏​មាន​ដំបង​របស់​លោក​អើរ៉ុន​ដែល​មាន​ដុះ​ពន្លក និង​បន្ទះ​ថ្ម​នៃ​សេចក្ដី​សញ្ញា។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម