លោកធ្វើខ្សែក្រវិលហាសិប តាមជាយវាំងនននៅចុងផ្ទាំងទីមួយ ហើយខ្សែក្រវិលហាសិបទៀត តាមជាយវាំងនននៅចុងផ្ទាំងទីពីរ។
ត្រូវធ្វើខ្សែក្រវិលមានពណ៌ខៀវតាមជាយវាំងននទីមួយ ខាងចុងផ្ទាំងត្រង់កន្លែងដែលភ្ជាប់គ្នា ហើយត្រូវធ្វើដូច្នោះតាមជាយខាងចុងផ្ទាំងមួយទៀត ត្រង់កន្លែងដែលភ្ជាប់គ្នាដែរ។
ត្រូវធ្វើទីលាននៃរោងឧបោសថដែរ គឺខាងត្បូងត្រូវមានរនាំងធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ប្រវែងមួយរយហត្ថ សម្រាប់បាំងទីលានម្ខាងនោះ
លោកយកវាំងននប្រាំផ្ទាំងមកដេរភ្ជាប់គ្នា ហើយប្រាំមួយផ្ទាំងទៀតក៏ដេរភ្ជាប់គ្នាដែរ។
លោកធ្វើតម្ពក់លង្ហិនហាសិប សម្រាប់ភ្ជាប់ត្រសាលឲ្យបានជាប់គ្នាតែមួយផ្ទាំង។