នោះលោកម៉ូសេក៏ទៅឈរនៅមាត់ទ្វារជំរំ ហើយប្រកាសថា៖ «អ្នកណាដែលនៅខាងព្រះយេហូវ៉ា ត្រូវមកឯខ្ញុំ!» នោះកូនចៅលេវីទាំងអស់ក៏នាំគ្នាចូលមកឯលោក។
មានម្នាក់ក្នុងចំណោមពួកយ៉ូអាប់ ឈរជិតលោកប្រកាសថា៖ «អ្នកណាដែលស្ម័គ្រចិត្តនៅខាងយ៉ូអាប់ និងនៅខាងដាវីឌ ចូរមកតាមយ៉ូអាប់ចុះ»។
លោកក៏ងើបមើលទៅបង្អួចសួរថា៖ «តើអ្នកណានៅខាងយើង? តើអ្នកណាខ្លះ?» ខណៈនោះ មានមនុស្សកំរៀវពីរបីនាក់បានអើតមុខមក។
៙ តើអ្នកណាក្រោកឡើងជំនួសខ្ញុំ ដើម្បីទាស់នឹងមនុស្សអាក្រក់? តើអ្នកណាឈរឡើងជំនួសខ្ញុំ ដើម្បីនឹងអស់អ្នក ដែលប្រព្រឹត្តអំពើទុច្ចរិត?
កាលលោកម៉ូសេឃើញថា ប្រជាជនបានផ្តាច់សេចក្ដីបង្ខាំងចោលហើយ (ដ្បិតលោកអើរ៉ុនបានបណ្ដោយឲ្យគេផ្ដាច់សេចក្ដីបង្ខាំង ព្រមទាំងបើកឱកាសឲ្យខ្មាំងសត្រូវមើលងាយ)
លោកមានប្រសាសន៍ទៅគេថា៖ «ព្រះយេហូវ៉ា ជាព្រះនៃអ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះ "ចូរអ្នករាល់គ្នាក្រវាត់ដាវនៅចង្កេះ ដើរទៅមកក្នុងជំរំ ពីទ្វារមួយទៅទ្វារមួយ ហើយសម្លាប់បងប្អូន មិត្តភក្តិ និងអ្នកជិតខាងរបស់ខ្លួនទៅ"»។
អ្នកណាដែលមិននៅជាមួយខ្ញុំ អ្នកនោះប្រឆាំងនឹងខ្ញុំ ហើយអ្នកណាដែលមិនប្រមូលជាមួយខ្ញុំ អ្នកនោះជាអ្នកកម្ចាត់កម្ចាយ។
គេបាននិយាយពីឪពុកម្តាយរបស់គេថា "ខ្ញុំមិនបានឃើញគាត់ទេ" គេមិនបានទទួលស្គាល់ពួកបងប្អូនរបស់ខ្លួន ក៏មិនរវល់នឹងកូនរបស់ខ្លួនដែរ។ ដ្បិតគេបានកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ ហើយបានរក្សាសេចក្ដីសញ្ញារបស់ព្រះអង្គ។
កាលលោកយ៉ូស្វេនៅជិតក្រុងយេរីខូរ លោកងើបភ្នែកឡើង ឃើញបុរសម្នាក់កំពុងឈរនៅមុខលោក មានទាំងកាន់ដាវហូតជាស្រេច។ លោកយ៉ូស្វេចូលទៅជិត សួរថា៖ «តើលោកនៅខាងយើងខ្ញុំ ឬនៅខាងសត្រូវរបស់យើងខ្ញុំ?»