ពួកគេត្រូវលាងដៃ ហើយលាងជើង ដើម្បីកុំឲ្យពួកគេត្រូវស្លាប់។ នេះជាច្បាប់នៅអស់កល្បជានិច្ច ដល់អើរ៉ុន និងពូជពង្សរបស់គាត់ គ្រប់ជំនាន់តរៀងទៅ»។
ចង្កៀងនោះ ត្រូវឲ្យអើរ៉ុន និងកូនរបស់គាត់មើលថែឲ្យឆេះជានិច្ចនៅចំពោះព្រះយេហូវ៉ា តាំងពីល្ងាចរហូតដល់ព្រឹក នៅខាងក្រៅវាំងននក្នុងត្រសាលជំនុំ ត្រង់មុខហិបនៃសេចក្ដីសញ្ញា ។ នេះជាច្បាប់អស់កល្បជានិច្ច ដែលកូនចៅអ៊ីស្រាអែលត្រូវកាន់តាម គ្រប់ជំនាន់តរៀងទៅ។
អើរ៉ុន និងកូនប្រុសៗរបស់គាត់ ត្រូវស្លៀកខោនោះ នៅពេលដែលពួកគេចូលទៅក្នុងត្រសាលជំនុំ ឬនៅពេលចូលទៅកាន់អាសនា ដើម្បីបំពេញមុខងារក្នុងទីបរិសុទ្ធ។ ដូច្នេះ ពួកគេនឹងគ្មានទោស ហើយមិនត្រូវស្លាប់ឡើយ។ នេះជាច្បាប់សម្រាប់អើរ៉ុន និងពូជពង្សរបស់គាត់រហូតតទៅ។
កាលណាពួកគេចូលទៅក្នុងត្រសាលជំនុំ ឬកាលណាចូលទៅជិតអាសនាដើម្បីធ្វើការងារ និងថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ា ត្រូវឲ្យគេលាងនឹងទឹកនោះ ដើម្បីកុំឲ្យពួកគេត្រូវស្លាប់។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេទៀតថា៖