ព្រមទាំងបំពាក់មួកលើក្បាល ហើយដាក់ស្លាកនៃសេចក្ដីបរិសុទ្ធនៅភ្ជាប់នឹងមួកនោះ។
សម្លៀកបំពាក់ទាំងប៉ុន្មានដែលគេត្រូវធ្វើ គឺប្រដាប់បាំងទ្រូងមួយ អេផូឌមួយ អាវវែងមួយ អាវខ្លីប៉ាក់មួយ មួកមួយ និងខ្សែក្រវាត់មួយ។
គាត់មិនត្រូវចេញពីទីបរិសុទ្ធ ឬបង្អាប់ទីបរិសុទ្ធរបស់ព្រះរបស់ខ្លួនឡើយ ដ្បិតលោកមានប្រេងចាក់លាបរបស់ព្រះរបស់ខ្លួន ដែលសម្រាប់តាំងឡើងជាសង្ឃនៅលើក្បាលហើយ យើងនេះជាព្រះយេហូវ៉ា។
ក៏បំពាក់មួកនៅលើក្បាល ហើយភ្ជាប់ស្លាកមាស គឺជាក្បាំងបរិសុទ្ធឲ្យជាប់នឹងមួកពីខាងមុខ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
ពេលនោះ ខ្ញុំក៏ពោលថា៖ «សូមឲ្យគេបំពាក់ក្បាំងស្អាតនៅលើក្បាលលោកផង»។ ដូច្នេះ គេក៏បំពាក់ក្បាំងស្អាតនៅលើក្បាលលោក និងសម្លៀកបំពាក់ មានទាំងទេវតានៃព្រះយេហូវ៉ាឈរនៅទីនោះដែរ។