និក្ខមនំ 29:41ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦លុះដល់ល្ងាច ត្រូវថ្វាយកូនចៀមមួយទៀត ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រួច ដូចនៅពេលព្រឹកដែរ នេះជាតង្វាយដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។ សូមមើលជំពូក |
លុះដល់ពេលថ្វាយតង្វាយល្ងាច ហោរាអេលីយ៉ាក៏ចូលមកជិតទូលថា៖ «ឱព្រះយេហូវ៉ា ជាព្រះរបស់លោកអ័ប្រាហាំ លោកអ៊ីសាក និងលោកអ៊ីស្រាអែល សូមឲ្យមនុស្សបានដឹងនៅថ្ងៃនេះថា ព្រះអង្គជាព្រះនៃពួកអ៊ីស្រាអែល ហើយថា ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ព្រមទាំងថា ទូលបង្គំបានធ្វើការទាំងនេះ ដោយស្តាប់តាមព្រះបន្ទូលរបស់ព្រះអង្គផង
ព្រះបាទអ័ហាសក៏បង្គាប់សង្ឃអ៊ូរីយ៉ាថា «ត្រូវដុតតង្វាយដុតពេលព្រឹក និងតង្វាយម្សៅពេលល្ងាច ព្រមទាំងតង្វាយដុតរបស់ស្តេច និងតង្វាយម្សៅ ហើយទាំងតង្វាយដុត តង្វាយម្សៅ និងតង្វាយច្រូចរបស់ពួកជនទាំងឡាយ នៅលើអាសនាធំនោះ ក៏ត្រូវប្រោះឈាមតង្វាយដុត និងឈាមនៃយញ្ញបូជានៅលើនោះដែរ តែអាសនាលង្ហិន ត្រូវទុកសម្រាប់ឲ្យយើងទូលសួរដល់ព្រះ»។