Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



និក្ខមនំ 29:31

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ត្រូវ​យក​សាច់​ចៀម​ឈ្មោល​សម្រាប់​ពិធី​តែង​តាំង​ជា​សង្ឃ មក​ស្ងោរ​នៅ​កន្លែង​បរិសុទ្ធ

សូមមើលជំពូក ចម្លង

8 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ដែល​ត្រូវ​ទទួល​តំណែង​ជា​សង្ឃ​ជំនួស​គាត់ ត្រូវ​ស្លៀក​សម្លៀក‌បំពាក់​ទាំង​នេះ​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ នៅ​ពេល​ដែល​គេ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ដើម្បី​បំពេញ​មុខ​ងារ​នៅ​ក្នុង​ទី​បរិសុទ្ធ។

អើរ៉ុន ព្រម​ទាំង​កូន​ប្រុស​របស់​គាត់​ត្រូវ​បរិ‌ភោគ​សាច់​ចៀម និង​នំបុ័ង​ដែល​នៅ​ក្នុង​កញ្ច្រែង​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ។

រួច​លោក​និយាយ​មក​ខ្ញុំ​ថា បន្ទប់​ទាំង​ប៉ុន្មាន​នៅ​ខាង​ជើង ហើយ​ខាង​ត្បូង ដែល​នៅ​មុខ​ទី‌លាន នោះ​ជា​បន្ទប់​បរិសុទ្ធ ជា​កន្លែង​នៃ​ពួក​សង្ឃ​ដែល​ចូល​ទៅ​ជិត​ព្រះ‌យេហូវ៉ា គេ​បរិ‌ភោគ​របស់​បរិសុទ្ធ​បំផុត គឺ​នៅ​ទី​នោះ​ដែល​គេ​ត្រូវ​ដាក់​របស់​បរិសុទ្ធ​បំផុត ជា​តង្វាយ​ម្សៅ តង្វាយ​លោះ​បាប និង​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង ដ្បិត​ទី​នោះ​ជា​ទី​បរិសុទ្ធ។

លោក​ក៏​នាំ​យក​ចៀម​ទី​ពីរ​ដែល​សម្រាប់​ពិធី​តាំង​ជា​សង្ឃ​មក ហើយ​លោក​អើរ៉ុន និង​ពួក​កូន​ទាំង​ប៉ុន្មាន​ក៏​ដាក់​ដៃ​លើ​ក្បាល​ចៀម​នោះ រួច​សម្លាប់​ទៅ

លោក​ម៉ូសេ​ក៏​បង្គាប់​លោក​អើរ៉ុន និង​ពួក​កូន​លោក​ថា៖ «ចូរ​ស្ងោរ​សាច់​នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ រួច​បរិ‌ភោគ​នៅ​ទី​នោះ​ចុះ ព្រម​ទាំង​នំបុ័ង​ដែល​នៅ​ក្នុង​កញ្ច្រែង​នៃ​ពិធី​តាំង​ជា​សង្ឃ​ផង ដូច​ជា​ខ្ញុំ​បាន​ទទួល​បង្គាប់​ហើយ​ថា "ត្រូវ​ឲ្យ​អើរ៉ុន និង​ពួក​កូន​លោក​បរិ‌ភោគ​របស់​ទាំង​នោះ"។

គេ​ជា​សង្ឃ​ដែល​ទម្លាប់​ប្រព្រឹត្ត​ចំពោះ​ប្រជាជន​យ៉ាង​ដូច្នេះ គឺ​បើ​មាន​អ្នក​ណា​ថ្វាយ​យញ្ញ‌បូជា នោះ​អ្នក​បម្រើ​របស់​សង្ឃ​តែង​យក​សម​មាន​ធ្មេញ​បី​មក​កាន់​នៅ​ដៃ ក្នុង​ពេល​ដែល​គេ​កំពុង​ស្ងោរ​សាច់

មួយ​ទៀត មុន​ដែល​គេ​ដុត​ខ្លាញ់ អ្នក​បម្រើ​របស់​ពួក​សង្ឃ ក៏​មក​និយាយ​ទៅ​កាន់​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា​ថា៖ «ចូរ​ឲ្យ​សាច់​ដែល​ត្រូវ​អាំង​ដល់​ពួក​សង្ឃ​មក ព្រោះ​លោក​មិន​យក​សាច់​ស្ងោរ​ពី​អ្នក​ទេ លោក​យក​តែ​សាច់​ឆៅ​ប៉ុណ្ណោះ»។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម