Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



និក្ខមនំ 29:26

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ត្រូវ​យក​សាច់​ទ្រូង​របស់​ចៀម ដែល​សម្រាប់​ធ្វើ​ពិធី​តែង​តាំង​អើរ៉ុន​ជា​សង្ឃ ទៅ​គ្រវី​ទុក​ជា​តង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​សាច់​នោះ​នឹង​បាន​ជា​ចំណែក​របស់​អ្នក។

សូមមើលជំពូក ចម្លង

8 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ លោក​ម៉ូសេ និងលោក​អើរ៉ុន ក្នុង​ចំណោម​ពួក​សង្ឃ​របស់​ព្រះ‌អង្គ ហើយ​លោក​សាំយូ‌អែល ក៏​នៅ​ក្នុង​ចំណោម​អស់​អ្នក ដែល​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌អង្គ។ គេ​បាន​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​ពួក​លោក។

ឯ​សាច់​ទ្រូង និង​ស្មា​របស់​ចៀម​ដែល​សម្រាប់​ធ្វើ​ពិធី​តែង​តាំង​អើរ៉ុន និង​កូន​របស់​គាត់​ឡើង​ជា​សង្ឃ នោះ​ត្រូវ​ញែក​ជា​បរិសុទ្ធ ដោយ​យក​សាច់​ទ្រូង​គ្រវី​ពី​ម្ខាង​ទៅ​ម្ខាង ហើយ​ដោយ​យក​ស្មា​លើក​ថ្វាយ​ចុះ​ឡើង។

សង្ឃ​ត្រូវ​យក​កូន​ចៀម​ឈ្មោល​មួយ​ទៅ​ថ្វាយ​ជា​តង្វាយ​ដោយ​ព្រោះ​កា​រំលង ព្រម​ទាំង​ប្រេង​មួយ​កំប៉ុង​ផង រួច​គ្រវី​របស់​ទាំង​នោះ ទុក​ជា​តង្វាយ​គ្រវី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។

ដៃ​អ្នក​នោះ​ត្រូវ​យក​តង្វាយ​ដែល​សម្រាប់​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា​មក គឺ​ត្រូវ​យក​ខ្លាញ់​ជា​មួយ​ទ្រូង​មក ដើម្បី​ឲ្យ​បាន​គ្រវី​ទ្រូង​នោះ​ទុក​ជា​តង្វាយ​គ្រវី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។

រួច​ត្រូវ​ឲ្យ​សង្ឃ​ដុត​ខ្លាញ់​នៅ​លើ​អាសនា តែ​ឯ​ទ្រូង​នោះ ត្រូវ​ជា​របស់​លោក​អើរ៉ុន និង​ពួក​កូន​លោក។

ដ្បិត​យើង​បាន​ញែក​ទ្រូង​ដែល​គ្រវី និង​ស្មា​ដែល​លើក​ចុះ​ឡើង​នោះ​ចេញ​ពី​យញ្ញ‌បូជា ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថ្វាយ​តង្វាយ​មេត្រី ប្រគល់​ដល់​លោក​អើរ៉ុន និង​ពួក​កូន​លោក​ទុក​ជា​ចំណែក​ដល់​គេ​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​អស់‌កល្ប​ជា‌និច្ច​ហើយ។

លោក​ម៉ូសេ​ក៏​យក​ទ្រូង​ទៅ​គ្រវី​ទុក​ជា​តង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នេះ​ហើយ​ជា​ចំណែក​របស់​លោក​ម៉ូសេ​ក្នុង​ចៀម​ឈ្មោល​ដែល​សម្រាប់​ពិធី​តាំង​ជា​សង្ឃ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

ហើយ​គ្រវី​ទ្រូង និង​ស្មា​ខាង​ស្តាំ ទុក​ជា​តង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ជា​លោក​ម៉ូសេ​បាន​បង្គាប់​មក។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម