ហើយត្រូវយកនំបុ័ងមួយដុំ នំលាយប្រេងមួយ និងនំក្រៀបមួយពីកញ្ច្រែងដាក់នំឥតដំបែ ដែលនៅចំពោះព្រះយេហូវ៉ា
ត្រូវយកខ្លាញ់ចៀមឈ្មោលនោះ ទាំងកន្ទុយ និងខ្លាញ់ដែលនៅជាប់នឹងអាការៈខាងក្នុង ហើយដុំថ្លើម អង្គញ់ទាំងពីរ ខ្លាញ់ដែលរុំនៅអង្គញ់នោះ និងស្មាស្តាំផង (ដ្បិតនេះជាចៀមសម្រាប់ពិធីតែងតាំងជាសង្ឃ)
រួចដាក់ទាំងអស់លើបាតដៃរបស់អើរ៉ុន និងលើបាតដៃកូនរបស់គាត់ ហើយគ្រវីនំទាំងនោះ ទុកជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា។
រួចយកនំឥតដំបែមួយ នំបុ័ងលាបដោយប្រេងមួយ និងនំក្រៀបមួយ ចេញពីកញ្ច្រែងនំបុ័ងឥតដំបែដែលនៅចំពោះព្រះយេហូវ៉ា ទៅដាក់លើខ្លាញ់ និងស្មាស្តាំនោះ។