ត្រូវដាំត្បូងបួនជួរនៅប្រដាប់នោះ ក្នុងជួរទីមួយ មានត្បូងសាមស៊ីមួយ ត្បូងទោបុ័តមួយ និងបារកេតមួយ
ត្រូវឆ្លាក់ឈ្មោះកូនប្រុសៗរបស់អ៊ីស្រាអែលនៅលើថ្មទាំងពីរដុំនោះ បែបរបៀបដូចជាជាងចម្លាក់គេឆ្លាក់ត្រា ហើយដាំចុះក្នុងគ្រោងមាស។
ត្រូវឲ្យបានបួនជ្រុងស្មើ បត់ជាពីរផ្នត់ បណ្តោយមួយចំអាម ទទឹងមួយចំអាម។
ក្នុងជួរទីពីរ មានត្បូងមរកដមួយ ត្បូងកណ្តៀងមួយ និងពេជ្រមួយ
ត្រូវយកថ្មអូនីក្សពីរដុំ ហើយឆ្លាក់ឈ្មោះកូនប្រុសៗរបស់អ៊ីស្រាអែលនៅលើថ្មនោះ
មាស និងត្បូងទទឹមមានជាបរិបូរ តែបបូរមាត់ដែលប្រកបដោយចំណេះ នោះជាត្បូងមានតម្លៃយ៉ាងប្រសើរវិញ។
ប្រាជ្ញានោះមានតម្លៃជាជាងត្បូងទទឹម ឥតមានរបស់ណាដែលចិត្តឯងប្រាថ្នាចង់បាន ដែលនឹងយកទៅផ្ទឹមឲ្យស្មើបានឡើយ
ឯស្ត្រីគ្រប់លក្ខណ៍ តើអ្នកណានឹងរកបាន ដ្បិតស្ត្រីយ៉ាងនោះមានតម្លៃ ជាជាងពួកត្បូងទទឹមទៅទៀត។
ដ្បិតប្រាជ្ញាប្រសើរជាងត្បូងទទឹម ហើយរបស់ទាំងប៉ុន្មាន ដែលមនុស្សនឹងប្រាថ្នាចង់បាន នោះក៏ប្រៀបផ្ទឹមឲ្យស្មើមិនបានផង។
ពួកអ្នកមានត្រកូលខ្ពស់នៅក្នុងទីក្រុង គេបរិសុទ្ធជាងហិមៈ សស្អាតជាងទឹកដោះគោ សម្បុរក្រហមជាងត្បូងទទឹមទៅទៀត ហើយរាងកាយរបស់គេភ្លឺដូចជាត្បូងកណ្តៀង។
ពីដើម អ្នកបាននៅក្នុងច្បារអេដែនជាសួនរបស់ព្រះ អ្នកបានប្រដាប់កាយដោយត្បូងដ៏មានតម្លៃគ្រប់មុខ គឺសាមស៊ី ទោបុ័ត ពេជ្រ បេរីល អូនីក្ស មណីជោតិ កណ្តៀង មរកត បារកេត និងមាស ឯក្រាប់ និងខ្លុយរបស់អ្នក បានត្រៀមទុកសម្រាប់អ្នកតាំងពីថ្ងៃដែលអ្នកកើតមក។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «នៅថ្ងៃដែលយើងធ្វើការនេះ គេនឹងក្លាយជារបស់យើង គឺជារបស់យើងពិតប្រាកដ ហើយយើងនឹងប្រណីដល់គេ ដូចជាមនុស្សប្រណីដល់កូនខ្លួនដែរ គឺជាកូនដែលគោរពដល់ខ្លួន។