និក្ខមនំ 27:2ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ត្រូវធ្វើស្នែងជាប់នឹងអាសនាគ្រប់ទាំងបួនជ្រុង ហើយត្រូវស្រោបដោយលង្ហិន។ សូមមើលជំពូក |
នៅថ្ងៃនោះឯង ស្តេចបានញែកទីលានកណ្ដាល ដែលនៅមុខព្រះវិហាររបស់ព្រះយេហូវ៉ា ចេញជាបរិសុទ្ធ ដ្បិតនៅទីនោះ ទ្រង់បានថ្វាយទាំងតង្វាយដុត និងតង្វាយម្សៅ ហើយខ្លាញ់នៃតង្វាយមេត្រី គឺដោយព្រោះអាសនាលង្ហិនដែលនៅចំពោះព្រះយេហូវ៉ានោះតូចពេក មិនល្មមដុតអស់ទាំងតង្វាយដុត និងតង្វាយម្សៅ ហើយខ្លាញ់របស់តង្វាយមេត្រីផងបានទេ។