ត្រូវពាក់វាំងនននោះលើសសរនាងនួនបួន ដែលស្រោបដោយមាស បញ្ឈរលើជើងប្រាក់បួន មានទាំងតម្ពក់មាសផង។
គេចងសំពត់ពណ៌ស ពណ៌បៃតង និងពណ៌ខៀវ ដោយខ្សែខ្លូតទេសពណ៌ស្វាយ ភ្ជាប់នឹងសសរថ្មកែវដោយក្រវិលប្រាក់ ក៏មានកៅអីធ្វើពីមាស និងពីប្រាក់ដាក់លើកម្រាលថ្មកែវពណ៌ក្រហម ស លឿង និងខ្មៅ។
ស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម ស្បែកផ្សោត ឈើនាងនួន
ត្រូវធ្វើវាំងននពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ព្រមទាំងប៉ាក់រូបចេរូប៊ីម ដោយការរចនានៃជាងមានស្នាដៃ។
ត្រូវពាក់វាំងនននឹងតម្ពក់ទាំងនោះ រួចត្រូវយកហិបនៃសេចក្ដីសញ្ញា ចូលទៅដាក់នៅខាងក្នុងវាំងនន ហើយវាំងនននោះនឹងខណ្ឌទីបរិសុទ្ធ ពីទីបរិសុទ្ធបំផុតឲ្យអ្នករាល់គ្នា។
ត្រូវធ្វើសសរនាងនួនប្រាំ ស្រោបដោយមាសសម្រាប់រនាំងនោះ ត្រូវមានតម្ពក់មាស ហើយត្រូវសិតធ្វើជើងលង្ហិនប្រាំសម្រាប់សសរទាំងនោះ។
លោកធ្វើសសរប្រាំ និងតម្ពក់សម្រាប់រនាំងនោះ ឯក្បាច់ក្បាលសសរ និងគន្លឹះទាំងប៉ុន្មាន នោះសុទ្ធតែស្រោបដោយមាសទាំងអស់ ចំណែកជើងទាំងប្រាំ នោះធ្វើពីលង្ហិន។