ត្រូវស្រោបស៊ុមទាំងអស់ដោយមាស ហើយត្រូវធ្វើកងអំពីមាស សម្រាប់ស៊ករនុកចូល ហើយរនុកទាំងនោះក៏ត្រូវស្រោបមាសដែរ។
ខាងក្នុងទីបរិសុទ្ធបំផុត មានបណ្តោយម្ភៃហត្ថ និងទទឹងម្ភៃហត្ថ ហើយកម្ពស់ម្ភៃហត្ថដែរ ទ្រង់ស្រោបទីនោះដោយមាសសុទ្ធ ហើយអាសនាដែលធ្វើពីឈើតាត្រៅក៏ស្រោបដូច្នោះដែរ។
ដូច្នេះ ព្រះវិហារទាំងមូលសុទ្ធតែស្រោបដោយមាស ទាល់តែបានរួចជាស្រេចទាំងអស់ ទោះទាំងអាសនាទាំងមូលរបស់ទីបរិសុទ្ធបំផុត ក៏ស្រោបដោយមាសដែរ។
កងទាំងនោះត្រូវនៅជិតគែមតុ ដើម្បីស៊កឈើស្នែងសម្រាប់សែង។
រនុកកណ្ដាល ពាក់កណ្ដាលស៊ុមឡើងលើ ត្រូវបង្ហូតចាប់ពីចុងម្ខាងដល់ចុងម្ខាង។
ត្រូវដំឡើងរោងឧបោសថតាមគំរូដែលបានបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ។