ឃ្នាបប្រឆេះ និងថាសដាក់កម្ទេចសម្រាប់ជើងចង្កៀង នោះក៏ត្រូវធ្វើពីមាសសុទ្ធទាំងអស់ដែរ។
ហើយទាំងឆ្នាំង ដង្កៀង ចានគោម កូនចាន និងពានធ្វើពីមាសសុទ្ធទាំងអស់ ក៏ធ្វើត្រចៀកទ្វារមាសសម្រាប់ទ្វារនៃព្រះវិហារខាងក្នុង គឺជាទ្វារនៃទីបរិសុទ្ធបំផុត ហើយសម្រាប់ទ្វារព្រះវិហារខាងក្រៅដែរ។
ប៉ុន្តែ មិនបានយកប្រាក់ដែលគេយកមកថ្វាយក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ទៅធ្វើជាគ្រឿងមាស គ្រឿងប្រាក់ ដូចជាពែង គ្របប្រឆេះ ចានក្លាំ ឬត្រែឡើយ
ហើយឆ្នាំង ចបចូក ដង្កៀប កូនចាន និងគ្រឿងប្រដាប់លង្ហិនទាំងប៉ុន្មាន ដែលសម្រាប់ការងារនោះក៏យកទៅដែរ។
ហើយផ្កា ចង្កៀង និងឃ្នាបប្រឆេះ ក៏ធ្វើពីមាសដែរ គឺជាមាសយ៉ាងសុទ្ធបំផុត។
ត្រូវធ្វើចង្កៀងប្រាំពីរសម្រាប់ឲ្យគេដាក់នៅលើ ដើម្បីឲ្យមានពន្លឺចេញទៅខាងមុខ។
ត្រូវយកមាសសុទ្ធមួយហាប មកធ្វើជើងចង្កៀង និងគ្រឿងប្រដាប់ទាំងអស់នោះ។
លោកធ្វើចង្កៀងប្រាំពីរ ព្រមទាំងឃ្នាបប្រឆេះ និងថាសគោះកម្ទេចសម្រាប់ចង្កៀងនោះពីមាសសុទ្ធដែរ។
ខណៈនោះ សេរភីមមួយបានហើរមកឯខ្ញុំ ដៃកាន់រងើកភ្លើងដែលបានយកពីអាសនាដោយដង្កៀប
ឯកន្ថោរ ចបចូក ឃ្នាបប្រឆេះ ចានគោម កូនចាន និងគ្រឿងប្រដាប់លង្ហិនទាំងប៉ុន្មានដែលប្រើសម្រាប់គោរព គេក៏យកទៅដែរ។
គេត្រូវយកសំពត់ពណ៌ផ្ទៃមេឃ គ្របពីលើជើងសម្រាប់ដាក់ចង្កៀងបំភ្លឺ ព្រមទាំងចង្កៀង ឃ្នាបប្រឆេះ ថាសដាក់កម្ទេច និងដបទាំងប៉ុន្មានសម្រាប់ដាក់ប្រេងដុតចង្កៀងនោះ