ត្រូវស៊កឈើស្នែងទៅក្នុងកងនៅជ្រុងហិបនោះ ដើម្បីសែងហិប។
ពួកកូនចៅលេវីបានសែងហិបនៃព្រះទៅដោយឈើស្នែង ដូចជាលោកម៉ូសេបានបង្គាប់មក តាមព្រះបន្ទូលនៃព្រះយេហូវ៉ា។
បន្ទាប់មក ព្រះបាទដាវីឌមានរាជឱង្ការថា៖ «មិនត្រូវឲ្យអ្នកណាសែងហិបរបស់ព្រះឡើយ មានតែពួកលេវីប៉ុណ្ណោះ ដ្បិតព្រះយេហូវ៉ាបានជ្រើសរើសគេ ទុកជាអ្នកសែងហិបរបស់ព្រះ ហើយឲ្យធ្វើការងារថ្វាយទ្រង់រហូតតទៅ»។
ត្រូវយកឈើនាងនួនធ្វើជាឈើស្នែង ហើយស្រោបមាសផង។
ឈើស្នែងនោះត្រូវនៅជាប់នឹងកងហិប មិនត្រូវដកចេញឡើយ។
កងទាំងនោះត្រូវនៅជិតគែមតុ ដើម្បីស៊កឈើស្នែងសម្រាប់សែង។
ត្រូវយកឈើនាងនួនមកធ្វើជាឈើស្នែង ហើយស្រោបដោយមាសផង ឈើស្នែងទាំងនេះគឺសម្រាប់សែងតុ។
នៅពីក្រោមគែមនោះ ត្រូវធ្វើកងមាសពីរដាក់ភ្ជាប់នៅសងខាង សម្រាប់ស៊កឈើស្នែងសែងអាសនា។
លោកយ៉ូស្វេជាកូនរបស់លោកនុនហៅពួកសង្ឃមក មានប្រសាសន៍ទៅគេថា៖ «ចូរយកហិបនៃសេចក្ដីសញ្ញា ហើយឲ្យសង្ឃប្រាំពីររូបកាន់ត្រែស្នែងចៀមប្រាំពីរ ដើរនាំមុខហិបរបស់ព្រះយេហូវ៉ាទៅ»។