ត្រូវសិតធ្វើកងមាសបួនសម្រាប់ហិប ដាក់ភ្ជាប់នៅគ្រប់ទាំងបួនជ្រុង គឺម្ខាងពីរៗ។
ត្រូវស្រោបដោយមាសសុទ្ធ គឺអ្នកត្រូវស្រោប ទាំងខាងក្នុងទាំងខាងក្រៅ ហើយត្រូវធ្វើគែមមាសព័ទ្ធជុំវិញលើហិបនោះ។
ត្រូវយកឈើនាងនួនធ្វើជាឈើស្នែង ហើយស្រោបមាសផង។
ឈើស្នែងនោះត្រូវនៅជាប់នឹងកងហិប មិនត្រូវដកចេញឡើយ។
ត្រូវធ្វើកងមាសបួនសម្រាប់តុ ហើយដាក់ភ្ជាប់កងទាំងនោះ ទៅនឹងជ្រុងទាំងបួន ត្រង់ជើងតុទាំងបួន។
ត្រូវស្រោបស៊ុមទាំងអស់ដោយមាស ហើយត្រូវធ្វើកងអំពីមាស សម្រាប់ស៊ករនុកចូល ហើយរនុកទាំងនោះក៏ត្រូវស្រោបមាសដែរ។
ត្រូវស៊កឈើស្នែងនោះទៅក្នុងកង ដើម្បីឲ្យឈើស្នែងបានជាប់ទាំងសងខាងអាសនាសម្រាប់សែង។
រួចលោកស៊កឈើស្នែងនោះចូលក្នុងកងដែលនៅសងខាងហិប ដើម្បីសែងហិបនោះ។
លោកស៊កឈើស្នែងចូលក្នុងកងទាំងប៉ុន្មាននៅសងខាងអាសនា សម្រាប់សែង ឯអាសនានោះលោកធ្វើពីក្ដារ មានប្រហោងកណ្ដាល។
គេធ្វើគ្រោងមាសពីរ និងក្រវិលមាសពីរ ហើយដាក់ភ្ជាប់នៅចុងសងខាងប្រដាប់បាំងទ្រូង