និក្ខមនំ 24:1ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរអ្នក និងអើរ៉ុន ព្រមទាំងណាដាប អ័ប៊ីហ៊ូវ និងពួកចាស់ទុំអ៊ីស្រាអែលទាំងចិតសិបនាក់ ឡើងមកជួបព្រះយេហូវ៉ា ហើយថ្វាយបង្គំពីចម្ងាយ។ សូមមើលជំពូក |
ដូច្នេះ ខ្ញុំក៏បានយកមេដឹកនាំពីក្នុងកុលសម្ព័ន្ធរបស់អ្នករាល់គ្នា ជាមនុស្សដែលមានប្រាជ្ញា និងមានកេរ្តិ៍ឈ្មោះ មកតាំងគេជាមេដឹកនាំលើអ្នករាល់គ្នា គឺជាមេបញ្ជាការលើមួយពាន់នាក់ ជាមេបញ្ជាការលើមួយរយនាក់ ជាមេបញ្ជាការលើហាសិបនាក់ និងជាមេបញ្ជាការលើដប់នាក់ ព្រមទាំងពួកមេដឹកនាំ តាមកុលសម្ព័ន្ធរបស់អ្នករាល់គ្នា។