Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



និក្ខមនំ 23:29

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​នឹង​មិន​បណ្តេញ​គេ​ចេញ​ពី​មុខ​អ្នក ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​តែ​ម្តង​ទេ ក្រែង​ស្រុក​នោះ​នឹង​ត្រឡប់​ទៅ​ជា​ស្ងាត់ ហើយកើត​មាន​សត្វ​ព្រៃ​ច្រើន​ឡើង​ធ្វើ​បាប​ដល់​អ្នក។

សូមមើលជំពូក ចម្លង

7 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​បណ្តេញ​គេ​ពី​មុខ​អ្នក​ទៅ​បន្តិច​ម្តងៗ រហូត​ទាល់​តែ​អ្នក​មាន​គ្នា​ច្រើន ល្មម​នឹង​ទទួល​យក​ស្រុក​នោះ​ជា​មត៌ក​បាន។

ដ្បិត​យើង​នឹង​បណ្តេញ​អស់​ទាំង​សាសន៍​ដទៃ​ចេញ​ពី​មុខ​អ្នក ហើយ​ពង្រីក​ព្រំ​ប្រទល់​របស់​អ្នក​ឲ្យ​ធំ​ទូលាយ កាល​ណា​អ្នក​ឡើង​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បី​ដង​ក្នុង​មួយ​ឆ្នាំ នោះ​គ្មាន​អ្នក​ណា​លោភ​ចង់​បាន​ស្រុក​របស់​អ្នក​ឡើយ។

ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​បណ្តេញ​សាសន៍​ទាំង​នោះ ចេញ​ពី​មុខអ្នក​បន្តិច​ម្តងៗ។ អ្នក​មិន​អាច​បំផ្លាញ​ពួក‌គេ​ទាំង​អស់ភ្លាមៗ​បាន​ឡើយ បើ​មិន​ដូច្នោះ​ទេ សត្វ​ព្រៃ​នឹង​ចម្រើន​ឡើង ហើយ​ធ្វើ​ទុក្ខ​អ្នក​មិន​ខាន។

ប៉ុន្ដែ ពួក​កូន​ចៅ​យូដាពុំ​អាច​បណ្តេញ​សាសន៍​យេប៊ូស ដែល​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ទេ ដូច្នេះ សាសន៍​យេប៊ូស​រស់​នៅ​ជា​មួយ​ពួក​កូន​ចៅ​យូដា នៅ​ក្រុង​យេរូ‌សាឡិម រហូត​ដល់​សព្វ​ថ្ងៃ។

ក៏​ប៉ុន្ដែ ពួក​គេ​មិន​បាន​បណ្តេញ​ពួក​សាសន៍​កាណាន ដែល​នៅ​ក្រុង​កេស៊ើរ​ចេញ​ទេ ដូច្នេះ សាសន៍កាណានរស់​នៅ​ក្នុង​ចំណោម​ពួក​អេប្រាអិម រហូត​ដល់​សព្វ​ថ្ងៃ តែ​ពួក​គេ​ត្រូវ​ធ្វើ​ការ​ធ្ងន់ៗ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម