និក្ខមនំ 23:14ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ក្នុងមួយឆ្នាំ ត្រូវធ្វើបុណ្យសម្រាប់យើងបីដង សូមមើលជំពូក |
ប៉ុន្តែ កាលណាពួកជនក្នុងស្រុកចូលមក នៅចំពោះព្រះយេហូវ៉ា នៅវេលាថ្ងៃបុណ្យមានកំណត់ នោះអ្នកណាដែលចូលតាមផ្លូវទ្វារទិសខាងជើង ដើម្បីនឹងថ្វាយបង្គំ ត្រូវតែចេញទៅតាមផ្លូវនៃទ្វារខាងត្បូងវិញ ហើយអ្នកណាដែលចូលតាមទ្វារទិសខាងត្បូង នោះត្រូវតែចេញតាមផ្លូវទ្វារខាងជើងទៅ គេមិនត្រូវវិលទៅវិញ តាមផ្លូវនៃទ្វារដែលគេបានចូលនោះឡើយ គឺត្រូវចេញទៅតាមផ្លូវត្រង់ខាងមុខជារហូតទៅ
ត្រូវឲ្យប្រុសៗទាំងអស់ក្នុងចំណោមអ្នករាល់គ្នា មានមុខនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក បីដងក្នុងមួយឆ្នាំ ត្រង់កន្លែងដែលព្រះអង្គនឹងជ្រើសរើស គឺនៅពេលបុណ្យនំបុ័ងឥតដំបែម្តង បុណ្យសប្ដាហ៍ទីប្រាំពីរម្តង និងបុណ្យបារាំម្តង។ គេមិនត្រូវមានមុខនៅចំពោះព្រះយេហូវ៉ា ដោយដៃទទេឡើយ។