ម្ចាស់អណ្តូងត្រូវសងប្រាក់ទៅម្ចាស់សត្វ តាមតម្លៃសត្វ រួចសត្វងាប់នោះនឹងបានមកម្ចាស់អណ្តូង។
ត្រូវឲ្យវាសងមួយជាបួនជំនួសចៀមនោះ ដោយព្រោះបានប្រព្រឹត្តឥតប្រណីដូច្នោះ»។
ប្រសិនបើអ្នកណាទុកអណ្តូងឲ្យនៅចំហ ឬជីកអណ្តូង ហើយមិនបានគ្រប រួចមានគោ ឬលាធ្លាក់ចុះទៅក្នុងអណ្ដូងនោះ
ប្រសិនបើគោរបស់អ្នកណាម្នាក់ ជល់គោរបស់ម្នាក់ទៀតរហូតដល់ស្លាប់ នោះគេត្រូវលក់គោដែលនៅរស់ចែកប្រាក់គ្នា ហើយសាច់គោងាប់ក៏ត្រូវចែកគ្នាដែរ។
ប្រសិនបើអ្នកណាខ្ចីសត្វរបស់គេ ហើយវាបាក់ជើង ឬងាប់ ពេលម្ចាស់មិននៅជាមួយ នោះត្រូវសងពេញថ្លៃ។
ប៉ុន្ដែ បើថ្ងៃរះហើយ អ្នកសម្លាប់ចោរនឹងត្រូវមានទោស ដ្បិតចោរត្រូវតែសង។ ប្រសិនបើវាគ្មានអ្វីសោះ នោះត្រូវលក់ខ្លួនវាឲ្យធួននឹងរបស់ដែលវាបានលួច។
ប្រសិនបើអ្នកណាដុតគុម្ពបន្លា ហើយភ្លើងរាលទៅឆេះកណ្តាប់ស្រូវ ឬស្រូវមិនទាន់ច្រូត ឬវាលស្មៅក្តី នោះអ្នកដែលដុត ត្រូវតែសងទៅម្ចាស់ស្រែ។
តែបើទាន់ឃើញវា នោះគង់តែត្រូវឲ្យវា សងមួយជាប្រាំពីរវិញដែរ វាត្រូវសងដល់ទៅគ្រប់របស់ ដែលនៅក្នុងផ្ទះខ្លួនទាំងអស់ផង។
គឺបើមនុស្សអាក្រក់នោះ នឹងប្រគល់របស់បញ្ចាំដល់ម្ចាស់វិញ ហើយប្រគល់របស់ដែលខ្លួនបានលួចទៅវិញដែរ ព្រមទាំងដើរតាមអស់ទាំងច្បាប់នៃជីវិតនេះ ឥតប្រព្រឹត្តទុច្ចរិតឡើយ នោះគេនឹងបានរស់ ឥតត្រូវស្លាប់ទេ។