ប្រសិនបើគោជល់កូនប្រុស ឬកូនស្រីក្តី នោះក៏ត្រូវអនុវត្តតាមច្បាប់នេះដែរ។
ប្រសិនបើគោមួយជល់មនុស្សប្រុស ឬស្រីម្នាក់ស្លាប់ ត្រូវចោលសម្លាប់គោនោះនឹងដុំថ្ម ហើយមិនត្រូវបរិភោគសាច់វាឡើយ រីឯម្ចាស់គោនឹងមិនជាប់មានទោសទេ។
ប្រសិនបើគេចាប់ឲ្យសងថ្លៃជំនួសជីវិត នោះម្ចាស់ត្រូវសងគេតាមតម្លៃដែលគេបង្គាប់។
ប្រសិនបើគោជល់បាវបម្រើប្រុស ឬស្រី ម្ចាស់គោត្រូវសងប្រាក់សាមសិបសេកែលទៅចៅហ្វាយជនរងគ្រោះ រីឯគោត្រូវចោលសម្លាប់នឹងដុំថ្ម។
ព្រះអង្គឈរឡើង ក៏វាស់ផែនដី ព្រះអង្គក្រឡេកទតទៅ ក៏បណ្តេញសាសន៍ទាំងប៉ុន្មានចេញពីគ្នា ឯភ្នំធំដែលនៅអស់កល្បរៀងមក នោះត្រូវខ្ចាត់ខ្ចាយទៅ ហើយភ្នំតូចដែលនៅជាដរាប ក៏ឱនលំទោនចុះ អស់ទាំងដំណើររបស់ព្រះអង្គមានតាំងពីបុរាណមក