នៅពេលឈ្លោះគ្នា ហើយមានម្នាក់បានយកថ្មទៅគប់ម្នាក់ទៀត ឬដាល់តប់គេ តែមិនដល់ស្លាប់ទេ គ្រាន់តែឈឺដេកនៅគ្រែ
ហើយខ្ញុំម្ចាស់ជាអ្នកបម្រើរបស់ទ្រង់ មានកូនប្រុសពីរ វាឈ្លោះគ្នានៅឯចម្ការ ឥតមានអ្នកណានឹងញែកចេញពីគ្នាឡើយ ហើយមួយបានវាយមួយស្លាប់ទៅ។
នៅថ្ងៃបន្ទាប់ កាលលោកចេញទៅ ឃើញសាសន៍ហេព្រើរពីរនាក់កំពុងតែឈ្លោះគ្នា ក៏និយាយទៅអ្នកដែលធ្វើខុសថា៖ «ហេតុអ្វីបានជាអ្នកវាយគូកនរបស់ខ្លួនដូច្នេះ?»
អ្នកណាដែលប្រទេចផ្ដាសាដល់ឪពុក ឬម្តាយខ្លួន អ្នកនោះនឹងត្រូវស្លាប់។
រួចប្រសិនបើអ្នករងគ្រោះនោះក្រោកកាន់ឈើច្រត់ដើរទៅក្រៅបាន នោះអ្នកដែលបានវាយនឹងបានរួច តែត្រូវសងជំងឺចិត្ត ព្រោះគេមិនអាចធ្វើការបាន ហើយត្រូវសងថ្លៃមើលជំងឺ រហូតទាល់តែអ្នកនោះជាសះស្បើយ។
ប្រសិនបើអ្នកណាវាយបាវបម្រើប្រុស ឬបាវបម្រើស្រីរបស់ខ្លួនដោយដំបង ហើយបាវបម្រើនោះស្លាប់នៅក្រោមដៃរបស់ខ្លួន ចៅហ្វាយនោះត្រូវតែទទួលទោស។
ពេលមនុស្សឈ្លោះគ្នា ហើយប៉ះទង្គិចលើស្ត្រីមានផ្ទៃពោះ បណ្ដាលឲ្យនាងរលូតកូន តែគ្មានគ្រោះថ្នាក់អ្វីដល់ជីវិតនាង អ្នកបង្កគ្រោះថ្នាក់នោះត្រូវទទួលទោស តាមបន្ទុកដែលប្តីរបស់នាងនឹងដាក់បន្ទុកលើអ្នកនោះ ហើយត្រូវសងតាមដែលចៅក្រមកំណត់ឲ្យ។
«នៅពេលបុរសកំពុងប្រវាយតប់គ្នា ហើយប្រពន្ធរបស់បុរសម្នាក់ ចូលមកជួយសង្គ្រោះប្តីរបស់ខ្លួនពីកណ្ដាប់ដៃរបស់អ្នកដែលវាយ រួចនាងលូកដៃទៅចាប់ត្រង់កេរខ្មាសរបស់អ្នកនោះ