មិនត្រូវធ្វើឲ្យមានថ្នាក់ជណ្តើរឡើងទៅអាសនាឡើយ ក្រែងគេឃើញកេរខ្មាសរបស់អ្នក។
ជាព្រះដែលគួរស្ញែងខ្លាច នៅក្នុងអង្គប្រជុំរបស់ពួកអ្នកបរិសុទ្ធ ក៏គួរកោតខ្លាច លើសជាងអស់អ្នក នៅជុំវិញព្រះអង្គនោះ?
ត្រូវធ្វើខោស្នាប់ភ្លៅពីសំពត់ខ្លូតទេសឲ្យពួកគេ ពីត្រឹមចង្កេះដល់ពាក់កណ្ដាលភ្លៅ សម្រាប់បិទបាំងកេរខ្មាស
អើរ៉ុន និងកូនប្រុសៗរបស់គាត់ ត្រូវស្លៀកខោនោះ នៅពេលដែលពួកគេចូលទៅក្នុងត្រសាលជំនុំ ឬនៅពេលចូលទៅកាន់អាសនា ដើម្បីបំពេញមុខងារក្នុងទីបរិសុទ្ធ។ ដូច្នេះ ពួកគេនឹងគ្មានទោស ហើយមិនត្រូវស្លាប់ឡើយ។ នេះជាច្បាប់សម្រាប់អើរ៉ុន និងពូជពង្សរបស់គាត់រហូតតទៅ។
ចូររក្សាជើងរបស់អ្នក ពេលអ្នកចូលទៅក្នុងដំណាក់របស់ព្រះ ដ្បិតដែលចូលទៅជិតដើម្បីស្តាប់ វិសេសជាងថ្វាយយញ្ញបូជារបស់មនុស្សល្ងីល្ងើ ព្រោះគេមិនដឹងថាគេប្រព្រឹត្តអំពើអាក្រក់ទេ។
គន្លាក់ប្រវែងដប់បួនហត្ថ ទទឹងដប់បួនហត្ថ ទាំងបួនជ្រុង ក៏មានគែមនៅព័ទ្ធជុំវិញកន្លះហត្ថ ហើយបាតក៏មួយហត្ថទាំងបួនជ្រុង ឯជណ្តើរនោះ បែរមុខទៅទិសខាងកើត។
លោកម៉ូសេក៏និយាយទៅលោកអើរ៉ុនថា៖ «នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកថា "ត្រូវឲ្យអស់អ្នកដែលចូលមកជិតយើង បានលើកយើងជាបរិសុទ្ធ ហើយត្រូវឲ្យយើងបានសិរីល្អនៅចំពោះមុខជនទាំងឡាយដែរ"» ដូច្នេះ លោកអើរ៉ុនក៏នៅស្ងៀម។
ដ្បិតមានចែងទុកមកថា៖ «អ្នករាល់គ្នាត្រូវបរិសុទ្ធ ដ្បិតយើងបរិសុទ្ធ» ។