កុំលួចប្លន់គេ។
អ្នកណាដែលចាប់មនុស្សយកទៅលក់ ឬទាន់ឃើញកំពុងនៅក្នុងដៃនៅឡើយ អ្នកនោះនឹងត្រូវស្លាប់។
ជញ្ជីងមិនត្រឹមត្រូវ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែកូនជញ្ជីងគ្រប់ទម្ងន់ ជាទីគាប់ដល់ព្រះហឫទ័យព្រះអង្គវិញ។
អ្នករាល់គ្នាមិនត្រូវលួច ឬប្រព្រឹត្តឆបោក ឬកុហកគ្នាទៅវិញទៅមកឡើយ
អ្នកមិនត្រូវសង្កត់សង្កិនអ្នកជិតខាង ឬជិះជាន់គេឡើយ ក៏មិនត្រូវទុកឈ្នួលរបស់ជើងឈ្នួលអ្នកឲ្យនៅដល់ព្រឹកដែរ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា គេមិនចេះប្រព្រឹត្តត្រឹមត្រូវទេ គេជាពួកអ្នកដែលសន្សំទុកអំពើឃោរឃៅ និងអំពើឆក់ប្លន់នៅក្នុងទីមាំមួនរបស់គេ។
ដៃរបស់គេជំនាញនឹងប្រព្រឹត្តអំពើអាក្រក់ ពួកមេ និងពួកចៅក្រមឃុបឃិតគ្នាទាររកសំណូក ឯអ្នកមានអំណាចទាររកអ្វីដែលចិត្តគេចង់បាន គឺយ៉ាងនោះឯងដែលគេបង្វែរយុត្តិធម៌ ។
ដ្បិតបំណងអាក្រក់ ការសម្លាប់មនុស្ស អំពើផិតក្បត់ សហាយស្មន់ ការលួចប្លន់ ការធ្វើបន្ទាល់ក្លែងក្លាយ ពាក្យមួលបង្កាច់ សុទ្ធតែចេញមកពីក្នុងចិត្តទាំងអស់។
គាត់ទូលសួរថា៖ «តើបទបញ្ជាណាខ្លះ?» ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «កុំសម្លាប់មនុស្ស កុំប្រព្រឹត្តអំពើផិតក្បត់ កុំលួច កុំធ្វើបន្ទាល់ក្លែងក្លាយ
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មានសេចក្តីចែងទុកមកដូច្នេះ "ដំណាក់របស់យើងត្រូវហៅថា ជាដំណាក់សម្រាប់អធិស្ឋាន" តែអ្នករាល់គ្នាបានធ្វើឲ្យដំណាក់នេះក្លាយជារោងចោរ ទៅវិញ»។
គាត់និយាយដូច្នោះ មិនមែនដោយព្រោះគាត់យកចិត្តទុកដាក់នឹងអ្នកក្រីក្រទេ គឺដោយព្រោះគាត់ជាចោរ គាត់កាន់ថង់ប្រាក់ ហើយធ្លាប់លួចយកប្រាក់ដែលគេដាក់នៅក្នុងថង់នោះទៀតផង។
ដ្បិតព្រះឱវាទដែលចែងថា៖ «កុំប្រព្រឹត្តអំពើផិតក្បត់ កុំសម្លាប់មនុស្ស កុំលួច កុំលោភលន់» ហើយបទបញ្ជាណាឯទៀតក៏ដោយ សរុបមកក្នុងពាក្យតែមួយនេះថា៖ «ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នក ដូចខ្លួនឯង» ។
ពួកចោរ ពួកលោភលន់ ពួកប្រមឹក ពួកជេរប្រមាថ ពួកបោកប្រាស់ នោះមិនអាចគ្រងព្រះរាជ្យរបស់ព្រះទុកជាមត៌កបានឡើយ។
អ្នកណាដែលធ្លាប់លួច ត្រូវឈប់លួចទៀត ផ្ទុយទៅវិញ ត្រូវឲ្យអ្នកនោះខំប្រឹងដោយចិត្តទៀងត្រង់ ទាំងធ្វើការល្អដោយដៃខ្លួនវិញ ដើម្បីឲ្យមានអ្វីចែកដល់អ្នកដែលខ្វះខាតផង។
ប្រសិនបើឃើញអ្នកណាចាប់អ្នកណាម្នាក់ ក្នុងចំណោមពួកបងប្អូនរបស់ខ្លួន ជាពួកកូនចៅអ៊ីស្រាអែល យកទៅប្រើដូចជាទាសករ ឬយកទៅលក់ អ្នកចាប់នោះនឹងត្រូវស្លាប់។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
ដើម្បីកុំឲ្យអ្នកណាបំពាន ឬធ្វើខុសនឹងបងប្អូនណាម្នាក់ក្នុងការនេះឲ្យសោះ ព្រោះព្រះអម្ចាស់នឹងសងសឹកក្នុងគ្រប់ការទាំងនេះ ដូចយើងបានប្រាប់អ្នករាល់គ្នាពីមុន ក៏បានធ្វើបន្ទាល់រួចស្រេចហើយ។