និក្ខមនំ 19:19ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦កាលឮសូរផ្លុំស្នែងកាន់តែតន្ថើនខ្លាំងឡើងៗ លោកម៉ូសេក៏ទូលដល់ព្រះ ហើយព្រះទ្រង់មានព្រះបន្ទូលឆ្លើយមកលោក ដោយសំឡេងផ្គរលាន់។ សូមមើលជំពូក |
«សេចក្ដីទាំងនេះ ព្រះយេហូវ៉ាបានមានព្រះបន្ទូលចេញពីក្នុងភ្លើង ពីពពក និងពីទីងងឹតសូន្យសុង មកកាន់ក្រុមជំនុំទាំងមូលរបស់អ្នករាល់គ្នា នៅលើភ្នំ ដោយសំឡេងយ៉ាងខ្លាំង ហើយព្រះអង្គមិនបន្ថែមអ្វីទៀតឡើយ។ ព្រះអង្គបានចារសេចក្ដីទាំងនេះនៅលើបន្ទះថ្មពីរផ្ទាំង ហើយប្រគល់មកខ្ញុំ។