Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



និក្ខមនំ 18:14

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ​ឃើញ​ការ​ទាំង​អស់ ដែល​លោក​ធ្វើ​សម្រាប់​ប្រជា‌ជន គាត់​ក៏​សួរ​ថា៖ «តើ​កូន​ធ្វើ​អ្វី​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​កូន​អង្គុយ​តែ​ម្នាក់​ឯង ហើយ​ប្រជា‌ជន​ឈរ​នៅ​ចំពោះ​មុខ តាំង​ពី​ព្រឹក​ទាល់​ល្ងាច​យ៉ាង​នេះ?»

សូមមើលជំពូក ចម្លង

6 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ក៏​តែង​តើន​ឡើង​ពី​ព្រលឹម យាង​ទៅ​ឈរ​នៅ​មាត់​ថ្នល់​ដែល​ចូល​តាម​ទ្វារ​ក្រុង បើ​កាល​ណា​មាន​អ្នក​ណា​មាន​ក្តី ដែល​ត្រូវ​បញ្ជូន​ទៅ​ថ្វាយ​ស្តេច​ឲ្យ​ជំនុំ‌ជម្រះ នោះ​អាប់សា‌ឡុម​ហៅ​អ្នក​នោះ​មក​សួរ​ថា៖ «អ្នក​មក​ពី​ស្រុក​ណា»។ គេ​ទូល​ឆ្លើយ​ថា៖ «ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ទ្រង់ មក​ពី​កុល‌សម្ព័ន្ធ​ណា​មួយ​ក្នុង​សាសន៍​អ៊ីស្រា‌អែល»

លុះ​ស្អែក​ឡើង លោក​ម៉ូសេ​អង្គុយ​កាត់​ក្ដី​ឲ្យ​ប្រជា‌ជន ឯ​ប្រជា‌ជន​នាំ​គ្នា​ឈរ​នៅ​មុខ​លោក តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច។

លោក​ម៉ូសេ​ឆ្លើយ​ទៅ​ឪពុក​ក្មេក​ថា៖ «ព្រោះ​គេ​មក​រក​ខ្ញុំ ដើម្បី​ទូល​សួរ​ព្រះ។

អ្នក​ទាំង​នោះ​‌កាត់​ក្ដី​ឲ្យ​ប្រជា‌ជន​គ្រប់​ពេល​វេលា ឯ​រឿង‌រ៉ាវ​ណា​ពិបាកៗ គេ​យក​មក​ដល់​លោក​ម៉ូសេ តែ​អស់​ទាំង​រឿង‌រ៉ាវ​ណា​តូចតាច គេ​កាត់​ក្ដី​ដោយ​ខ្លួន​គេ។

គេ​បាន​ឃុំ​គាត់​ទុក ព្រោះ​គេ​មិន​ដឹង​ច្បាស់​ថា​ត្រូវ​ធ្វើ​ដូច​ម្ដេច​ចំពោះ​គាត់។

ឯ​ពួក​សាសន៍​កែន គឺ​ជា​កូន​ចៅ​របស់​ឪពុក​ក្មេក​លោក​ម៉ូសេ បាន​ចាក​ចេញ​ពី​ក្រុង​ដើម​លម៉ើ ឡើង​ទៅ​ក្នុង​ទី​រហោ‌ស្ថាន​ស្រុក​យូដា ដែល​នៅ​តំបន់​ណេកិប ជិត​ស្រុក​អើរ៉ាត ជា​មួយ​ពួក​កូន​ចៅ​យូដា ហើយ​ក៏​តាំង​ទី​លំនៅ​នៅ​ជា​មួយ​ពួក​អ្នក​ស្រុក​នោះ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម