និក្ខមនំ 17:7ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦លោកដាក់ឈ្មោះកន្លែងនោះថា "ម៉ាសា" និង "មេរីបា" ដោយព្រោះកូនចៅអ៊ីស្រាអែលបានរករឿងឈ្លោះ ព្រមទាំងល្បងលព្រះយេហូវ៉ា ដោយពោលថា "តើព្រះយេហូវ៉ាគង់ក្នុងចំណោមពួកយើងមែនឬ?" សូមមើលជំពូក |
ពេលនោះ កំហឹងរបស់យើងនឹងឆួលឡើងទាស់នឹងគេនៅថ្ងៃនោះ។ យើងនឹងបោះបង់ចោលគេ ហើយគេចមុខចេញពីគេ គេនឹងត្រូវបានលេបត្របាក់អស់ទៅ។ សេចក្ដីអាក្រក់ និងសេចក្ដីវេទនាជាច្រើននឹងកើតឡើងដល់គេ ដល់ម៉្លេះបានជាគេនឹងនិយាយនៅថ្ងៃនោះថា "សេចក្ដីអាក្រក់ទាំងនេះបានកើតឡើងដល់យើង តើមិនមែនដោយព្រោះតែព្រះនៃយើងមិនគង់ក្នុងចំណោមយើងទេឬ?"
ភីនេហាសជាកូនរបស់សង្ឃអេលាសារ មានប្រសាសន៍ទៅពួកកូនចៅរូបេន ពួកកូនចៅកាដ និងពួកកូនចៅម៉ាណាសេថា៖ «នៅថ្ងៃនេះ យើងដឹងថា ព្រះយេហូវ៉ាគង់ជាមួយយើងរាល់គ្នាមែន ព្រោះអ្នករាល់គ្នាមិនបានប្រព្រឹត្តរំលងទាស់នឹងព្រះយេហូវ៉ាក្នុងការនេះឡើយ អ្នករាល់គ្នាបានសង្គ្រោះពួកកូនចៅអ៊ីស្រាអែល ឲ្យផុតពីការជំនុំជម្រះរបស់ព្រះយេហូវ៉ាហើយ»។