និក្ខមនំ 16:9ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦លោកម៉ូសេប្រាប់លោកអើរ៉ុនថា៖ «សូមបង្គាប់ក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ថា "ចូរអ្នករាល់គ្នាចូលមកនៅចំពោះព្រះយេហូវ៉ា ដ្បិតព្រះអង្គបានឮពាក្យរអ៊ូរទាំរបស់អ្នករាល់គ្នាហើយ"»។ សូមមើលជំពូក |
លោកម៉ូសេមានប្រសាសន៍ថា៖ «ល្ងាចនេះ ព្រះយេហូវ៉ានឹងប្រទានសាច់ឲ្យអ្នករាល់គ្នាបរិភោគ ហើយនៅព្រឹកស្អែក ព្រះអង្គនឹងប្រទាននំបុ័ងមកចម្អែតអ្នករាល់គ្នា ដ្បិតព្រះអង្គបានឮពាក្យដែលអ្នករាល់គ្នារអ៊ូរទាំដាក់ព្រះអង្គហើយ។ តើយើងទាំងពីរជាអ្វី? អ្នករាល់គ្នាមិនមែនរអ៊ូរទាំដាក់យើងទេ តែរអ៊ូរទាំដាក់ព្រះយេហូវ៉ាវិញ»។