ប៉ុន្ដែ កាលគេយកខ្ញឹងមកវាល់ នោះអ្នកដែលរើសបានច្រើនក៏គ្មានអ្វីនៅសល់ ហើយអ្នកណារើសបានតិចក៏មិនខ្វះដែរ គឺម្នាក់ៗប្រមូលបានល្មមតែខ្លួនបរិភោគប៉ុណ្ណោះ។
កូនចៅអ៊ីស្រាអែលក៏ធ្វើដូច្នោះ អ្នកខ្លះរើសបានច្រើន អ្នកខ្លះបានតិច។
រីឯទីក្រុងក្នុងកេរអាកររបស់កូនចៅអ៊ីស្រាអែល ដែលអ្នករាល់គ្នាត្រូវប្រគល់ឲ្យពួកលេវី គឺកុលសម្ព័ន្ធធំ ត្រូវយកទីក្រុងច្រើន ឯកុលសម្ព័ន្ធតូច ត្រូវយកទីក្រុងតិច។ កុលសម្ព័ន្ធនីមួយៗត្រូវប្រគល់មត៌កឲ្យពួកលេវី តាមចំណែកដែលខ្លួនបានទទួល»។