និក្ខមនំ 14:27ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦នោះលោកម៉ូសេក៏លើកដៃទៅលើសមុទ្រ ហើយនៅពេលព្រឹក ទឹកក៏ហូរប្រសព្វ ចូលទៅនៅកន្លែងធម្មតាវិញ។ ពេលសាសន៍អេស៊ីព្ទនាំគ្នារត់ចេញពីទឹក ព្រះយេហូវ៉ាក៏ពន្លិចគេនៅកណ្ដាលសមុទ្រអស់ទៅ។ សូមមើលជំពូក |
កាលបុព្វបុរសរបស់អ្នករាល់គ្នាបានអំពាវនាវដល់ព្រះយេហូវ៉ា ព្រះអង្គក៏ដាក់សេចក្ដីងងឹតនៅចន្លោះអ្នករាល់គ្នា និងពួកសាសន៍អេស៊ីព្ទ ហើយធ្វើឲ្យទឹកសមុទ្រគ្របលើគេ លិចលង់អស់ទៅ។ ភ្នែកអ្នករាល់គ្នាក៏បានឃើញហេតុការណ៍ទាំងប៉ុន្មាន ដែលយើងបានធ្វើចំពោះស្រុកអេស៊ីព្ទនោះដែរ ហើយអ្នករាល់គ្នារស់នៅក្នុងទីរហោស្ថានអស់រយៈពេលជាយូរ។