Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



និក្ខមនំ 12:31

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ផារ៉ោន​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​មក​ទាំង​យប់ ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ក្រោក​ឡើង នាំ​គ្នា​ចេញ​ពី​កណ្ដាល​ប្រជា‌រាស្ត្រ​របស់​យើង​ទៅ ព្រម​ទាំង​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ផង ចូរ​ទៅ​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា ដូច​អ្នក​រាល់​គ្នា​បាន​សុំ​នោះ​ទៅ!

សូមមើលជំពូក ចម្លង

12 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​គេ​បាន​ចាក​ចេញ​ទៅ សាសន៍​អេស៊ីព្ទ​ក៏​អរ​សប្បាយ ដ្បិត​គេ​ភ័យ​ខ្លាច​ពួក​អ៊ីស្រា‌អែល​ជា​ខ្លាំង។

លោក​ម៉ូសេ​តប​ថា៖ «ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​ត្រូវ​ហើយ! ទូល‌បង្គំ​នឹង​លែង​មក​ជួប​ព្រះភក្ត្រ​ព្រះ‌ករុណា​ទៀត​ហើយ»។

លោក​ម៉ូសេ​ទូល​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​នឹង​ទៅ​ទាំង​ចាស់​ទាំង​ក្មេង ទាំង​កូន​ប្រុស​កូន​ស្រី ហ្វូង​ចៀម ហ្វូង​គោ​របស់​យើង​ខ្ញុំ​ទាំង​អស់​គ្នា ដ្បិត​យើង​ខ្ញុំ​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា»។

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​នឹង​នាំ​គ្រោះ​កាច​មួយ​ទៀត​មក​លើ​ផារ៉ោន និង​ស្រុក​អេស៊ីព្ទ ក្រោយ​នោះ​មក ស្តេច​នឹង​បើក​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ពី​ទី​នេះ​ទៅ។ កាល​ណា​ស្ដេច​បើក​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ទៅ ស្ដេច​នឹង​ដេញ​អ្នក​រាល់​គ្នា​ឲ្យ​ចេញ​ទៅ​ទាំង​អស់។

ពេល​នោះ ពួក​នាម៉ឺន​មន្ត្រី​ទាំង​អស់​របស់​ព្រះ​ករុណា នឹង​ចុះ​មក​ឱន​គោរព​ចំពោះ​ទូល‌បង្គំ​ដោយ​ថា "សូម​លោក និង​ប្រជា‌ជន​ទាំង​ប៉ុន្មាន​ដែល​តាម​លោក អញ្ជើញ​ទៅ​ចុះ!" ក្រោយ​នោះ​មក ទើប​ទូល‌បង្គំ​ចេញ​ទៅ»។ លោក​ក៏​ចេញ​ពី​ផារ៉ោន​ទៅ ទាំង​មាន​ចិត្ត​ក្តៅ​ជា​ខ្លាំង។

គេ​នាំ​គ្នា​យក​ម្សៅ​ដែល​យក​ពី​ស្រុក​អេស៊ីព្ទ​មក ទៅ​ដុត​ធ្វើ​ជា​នំ​ឥត​ដំបែ ដ្បិត​មិន​ទាន់​បាន​ដាក់​ដំបែ​នៅ​ឡើយ ព្រោះ​ពេល​ដែល​គេ​ត្រូវ​បណ្តេញ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​មិន​អាច​បង្អែ‌បង្អង់​បាន​ទេ ក៏​មិន​បាន​រៀប​ចំ​ម្ហូប‌ម្ហា​សម្រាប់​តាម​ផ្លូវ​ឡើយ។

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ឥឡូវ​នេះ អ្នក​នឹង​ឃើញ​ការ​ដែល​យើង​ធ្វើ​ចំពោះ​ផារ៉ោន ដ្បិត​ដោយ​ដៃ​ដ៏​ខ្លាំង​ពូកែ យើង​នឹង​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ ហើយ​ដោយ​ដៃដ៏​ខ្លាំង​ពូកែ ផារ៉ោន​នឹង​បណ្តេញ​គេ​ចេញ​ពី​ស្រុក​ទៅ»។

ពេល​នោះ ផារ៉ោន​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​របស់​អ្នក​រាល់​គ្នា នៅ​ក្នុង​ស្រុក​នេះ​ចុះ»។

ផារ៉ោន​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «សូម​អង្វរ​ព្រះ‌យេហូវ៉ាឲ្យ​យក​កង្កែប​ចេញ​ពី​យើង និង​ពី​ប្រជា‌រាស្ត្រ​របស់​យើង​ទៅ យើង​នឹង​បើក​ឲ្យ​ប្រជា‌ជន​នេះ ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា»។

ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​តាំង​ចិត្ត​រឹង‌រូស ដូច​ជា​ពួក​សាសន៍​អេស៊ីព្ទ និង​ផារ៉ោន​ដូច្នេះ? កាល​ក្រោយ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ការ​អស្ចារ្យ​ក្នុង​ពួក​គេ តើ​គេ​មិន​បាន​បើក​ឲ្យ​ពួក​អ៊ីស្រា‌អែល​ចេញ​ទៅ​បាត់​ទេ​ឬ?




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម