Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



និក្ខមនំ 12:15

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ អ្នក​រាល់​គ្នា​ត្រូវ​បរិ‌ភោគ​នំបុ័ង​ឥត​ដំបែ។ ចាប់​ពី​ថ្ងៃ​ទីមួយ​ទៅ អ្នក​រាល់​គ្នា​ត្រូវ​យក​ដំបែ​ចេញ​ពី​ផ្ទះ ដ្បិត​អ្នក​ណា​ដែល​បរិ‌ភោគ​នំបុ័ង​មាន​ដំបែ ចាប់​ពី​ថ្ងៃ​ទីមួយ​រហូត​ដល់​ថ្ងៃ​ទីប្រាំ​ពីរ អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ​ពី​សាសន៍​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

28 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ប្រុស​ណា​ដែល​មិន​កាត់​ស្បែក គឺ​មិន​បាន​កាត់​ស្រោម​ចុង​ស្វាស អ្នក​នោះ​នឹង​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​របស់​ខ្លួន ព្រោះ​អ្នក​នោះ​មិន​បាន​កាន់​តាម​សេចក្ដី​សញ្ញា​របស់​យើង»។

ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​បាន​មក​ក្រុង​យេរូ‌សាឡិម គេ​ធ្វើ​បុណ្យ​នំបុ័ង​ឥត​ដំបែ​នោះ​អស់​ប្រាំពីរ​ថ្ងៃ ដោយ​សេចក្ដី​រីក‌រាយ​ជា​ខ្លាំង ហើយ​ពួក​លេវី និង​ពួក​សង្ឃ ក៏​ច្រៀង​សរសើរ​ថ្វាយ​ព្រះ‌យេហូវ៉ា​រាល់​ថ្ងៃ ផ្សំ​ដោយ​ភ្លេង​មាន​សូរ​យ៉ាង​ខ្លាំង ថ្វាយ​ព្រះ‌យេហូវ៉ា។

គេ​ប្រារព្ធ​ពិធី​បុណ្យ​នំបុ័ង​ឥត​ដំបែ អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ​ដោយ​អំណរ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ពួក​គេ​អរ​សប្បាយ ហើយ​បាន​បង្វែរ​ព្រះ‌ហឫ‌ទ័យ​របស់​ស្តេច​ស្រុក​អាស‌ស៊ើរ មក​ឯ​ពួក​គេ ដើម្បី​ឲ្យ​ស្ដេច​ជួយ​គាំ​ទ្រ​ពួក​គេ​ក្នុង​ការ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល។

គេ​ត្រូវ​អាំង​សាច់​បរិ‌ភោគ​ជា‌មួយ​នំបុ័ង​ឥត​ដំបែ និង​បន្លែ​ល្វីង​នៅ​យប់​នោះ។

លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​នឹក​ចាំ​ពី​ថ្ងៃ​នេះ ជា​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​មក ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ។ ដូច្នេះ មិន​ត្រូវ​បរិ‌ភោគ​នំបុ័ង​មាន​ដំបែ​ទេ។

ត្រូវ​ធ្វើ​បុណ្យ​នំបុ័ង​ឥត​ដំបែ គឺ​ដល់​កំណត់​ក្នុង​ខែ​អាប៊ីប នោះ​ត្រូវ​ធ្វើ​នំបុ័ង​ឥត​ដំបែ​ក្នុង​ប្រាំពីរ​ថ្ងៃ ដូច​យើង​បាន​បង្គាប់​មក​ហើយ ដ្បិត​គឺ​នៅ​ខែ​នោះ​ហើយ ដែល​អ្នក​រាល់​គ្នា​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ។ មិន​ត្រូវ​ចូល​មក​ចំពោះ​យើង​ដោយ​ដៃ​ទទេ​ឡើយ។

អ្នក​ណា​ដែល​ផ្សំ​ធ្វើ​តាម​ឲ្យ​ដូច ឬ​ដែល​យក​ទៅ​ចាក់​លាប​ដល់​អ្នក​ប្រទេស​ក្រៅ នោះ​នឹង​ត្រូវ​កាត់‌ចេញ​ពី​សាសន៍​របស់​ខ្លួន"»។

បើ​អ្នក​ណា​ដែល​ផ្សំ​ធ្វើ​ឲ្យ​ដូច​គ្រឿង​ក្រអូប​នេះ ទុក​សម្រាប់​នឹង​ប្រើ​ប្រាស់ នោះ​នឹង​ត្រូវ​កាត់‌ចេញ​ពី​សាសន៍​របស់​ខ្លួន»។

ដូច្នេះ ត្រូវ​គោរព​ថ្ងៃ​សប្ប័ទ ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ​ដល់​អ្នក​រាល់​គ្នា អ្នក​ណា​ដែល​មិន​គោរព​ថ្ងៃ​សប្ប័ទ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់ អ្នក​ណា​ដែល​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ នឹង​ត្រូវ​កាត់‌ចេញ​ពី​សាសន៍​របស់​ខ្លួន។

ត្រូវ​ធ្វើ​បុណ្យ​នំបុ័ង​ឥត​ដំបែ ដោយ​បរិ‌ភោគ​នំ​ឥត​ដំបែ​ក្នុង​រវាង​ប្រាំពីរ​ថ្ងៃ​នៅ​ខែ​អាប៊ីប ដូច​យើង​បាន​បង្គាប់​អ្នក​ហើយ ដ្បិត​នៅ​ខែ​នោះ​ហើយ​ដែល​អ្នក​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ។

មិន​ត្រូវ​យក​ឈាម​នៃ​យញ្ញ‌បូជា​មក​ថ្វាយ​យើង​ជា‌មួយ​នំបុ័ង​មាន​ដំបែ​ឡើយ ឯ​យញ្ញ‌បូជា​នៃ​បុណ្យ​រំលង​ក៏​មិន​ត្រូវ​ទុក​រហូត​ដល់​ព្រឹក​ដែរ។

«អ្នក​ណា​ក្នុង​ពួក​វង្ស​អ៊ីស្រា‌អែល ឬ​អ្នក​ប្រទេស​ក្រៅ​ណា​នៅ​កណ្ដាល​គេ ដែល​បរិ‌ភោគ​ឈាម​អ្វី​ក៏​ដោយ នោះ​យើង​តាំង​មុខ​ទាស់​នឹង​អ្នក​ដែល​បរិ‌ភោគ​ឈាម​នោះ ហើយ​កាត់​គេ​ចេញ​ពី​សាសន៍​របស់​ខ្លួន

ដ្បិត​ឈាម​ជា​ជីវិត​នៃ​អស់​ទាំង​សត្វ ឈាម និង​ជីវិត​នោះ គឺ​តែ​មួយ​ទេ ដោយ​ហេតុ​នោះ បាន​ជា​យើង​ហាម​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិ‌ភោគ​ឈាម​នៃ​សត្វ​ណា​មួយ​ឡើយ គឺ​ព្រោះ​ជីវិត​នៃ​សត្វ​ទាំង‌ឡាយ​ជា​ឈាម​នោះ​ឯង អ្នក​ណា​ដែល​បរិ‌ភោគ នោះ​នឹង​ត្រូវ​កាត់​ចេញ​ជា​មិន​ខាន។

សូម​ព្រះ‌យេហូវ៉ា​ដក​គេ​ចេញ​ពីពួក​យ៉ាកុប​ទៅ ចំពោះ​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​ដូច្នេះ ជា​អ្នក​ដែល​យក​តង្វាយ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ផង។

ហើយ​នៅ​ថ្ងៃ​ទី​ដប់​ប្រាំ​ក្នុង​ខែ​នោះ គឺ​ជា​ថ្ងៃ​បុណ្យ។ អ្នក​រាល់​គ្នា​ត្រូវ​បរិ‌ភោគ​នំបុ័ង​ឥត​ដំបែ​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។

ប៉ុន្តែ ប្រសិន‌បើ​អ្នក​ណា​ម្នាក់​ដែល​ស្អាត ហើយ​មិន​ធ្វើ​ដំណើរ​ទៅ​ណា តែ​មិន​ព្រម​ប្រារព្ធ​ពិធី​បុណ្យ​រំលង​ទេ អ្នក​នោះ​ត្រូវ​កាត់​ចេញ​ពី​សាសន៍​របស់​ខ្លួន ដោយ​ព្រោះ​មិន​បាន​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​វេលា​ដែល​បាន​កំណត់ អ្នក​នោះ​ត្រូវ​ទទួល​ទោស​តាម​អំពើ​បាប​របស់​ខ្លួន។

ពេល​នោះ ទើប​គេ​យល់​ថា ទ្រង់​មិន​មែន​មាន​ព្រះ‌បន្ទូល​ប្រាប់​គេ​ឲ្យ​ប្រយ័ត្ន​នឹង​ដំបែ​នំប៉័ង​នោះ​ទេ តែ​ឲ្យ​ប្រយ័ត្ន​នឹង​សេចក្ដី​បង្រៀន​របស់​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី​វិញ។

កាល​ព្រះ‌អង្គ​កំពុង​មាន​ព្រះ‌បន្ទូល មាន​មនុស្ស​ប្រជុំ​គ្នា​មីរ‌ដេរដាស​ស្ទើរ​តែ​នឹង​ជាន់​គ្នា ព្រះ‌អង្គ​ចាប់​ផ្តើម​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​មុន​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​ដំបែ​របស់​ពួក​ផារិស៊ី គឺ​ជា​ពុត​ត្បុត​របស់​គេ។

លុះ​ពិធី​បុណ្យ​បាន​ចប់​សព្វ​គ្រប់ ពេល​ពួក​គេ​ត្រឡប់​ទៅ​វិញ ព្រះ‌កុមារ​យេស៊ូវ​បាន​គង់​នៅ​ក្រុង​យេរូ‌សាឡិម​នៅ​ឡើយ ចំណែក​យ៉ូសែប និង​មាតា​របស់​ព្រះ‌អង្គ ពុំ​បាន​ដឹង​ទេ

ដោយ​យល់​ឃើញ​ថា ការ​នោះ​ពេញ​ចិត្ត​ដល់​សាសន៍​យូដា ទ្រង់​ក៏​ចាប់​លោក​ពេត្រុស​ថែម​ទៀត។ (ពេល​នោះ ជា​ឱកាស​បុណ្យ​នំបុ័ង​ឥត​ដំបែ)។

ខ្ញុំ​ចង់​ឲ្យ​អស់​អ្នក​ដែល​ធ្វើឲ្យ​អ្នក​រាល់​គ្នា​ច្រួល​ច្របល់ ក្រៀវ​ខ្លួនឯង​ទៅ!

មិន​ត្រូវ​បរិ‌ភោគ​នំបុ័ង​មាន​ដំបែ​ឡើយ គឺ​ត្រូវ​បរិ‌ភោគ​នំបុ័ង​ឥត​ដំបែ​ចំនួន​ប្រាំ​ពីរ​ថ្ងៃ ជា​នំបុ័ង​នៃ​ទុក្ខ​លំបាក ព្រោះ​អ្នក​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទាំង​ប្រញាប់‌ប្រញាល់ ដើម្បី​ឲ្យ​បាន​នឹក​ចាំ​អស់​មួយ​ជីវិត ពី​ថ្ងៃ​ដែល​អ្នក​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ។

អ្នក​មិន​អាច​ថ្វាយ​យញ្ញ‌បូជា​បុណ្យ​រំលង​នៅ​ក្រុង​ណា​មួយ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ​អ្នក​នោះ​ឡើយ

អ្នក​ត្រូវ​បរិ‌ភោគ​នំបុ័ង​ឥត​ដំបែ​ចំនួន​ប្រាំ​មួយ​ថ្ងៃ លុះ​ដល់​ថ្ងៃ​ទីប្រាំ​ពីរ ត្រូវ​ប្រជុំ​យ៉ាង​ឱឡារិក ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក គឺ​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ​ឡើយ»។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម