និក្ខមនំ 11:5ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦កូនច្បងទាំងអស់នៅស្រុកអេស៊ីព្ទនឹងត្រូវស្លាប់ ចាប់តាំងពីកូនច្បងរបស់ផារ៉ោន ដែលអង្គុយលើបល្ល័ង្ករាជ្យ រហូតដល់កូនច្បងរបស់ស្រីបម្រើដែលនៅខាងក្រោយត្បាល់កិន និងអស់ទាំងកូនច្បងក្នុងហ្វូងសត្វទៀតផង។ សូមមើលជំពូក |
ដ្បិតកាលផារ៉ោនបានតាំងព្រះហឫទ័យរឹងទទឹង មិនព្រមបើកឲ្យពួកយើងចេញ នោះព្រះយេហូវ៉ាបានសម្លាប់អស់ទាំងកូនច្បងនៅស្រុកអេស៊ីព្ទ ចាប់តាំងពីកូនច្បងរបស់មនុស្ស រហូតដល់កូនដំបូងរបស់សត្វ។ ហេតុនេះហើយបានជាពួកយើងថ្វាយអស់ទាំងកូនឈ្មោល ដែលកើតមកដំបូង ជាយញ្ញបូជាដល់ព្រះយេហូវ៉ា តែអស់ទាំងកូនប្រុសច្បងរបស់ពួកយើង នោះពួកយើងលោះវិញ"។