Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



និក្ខមនំ 11:3

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេ‌ហូវ៉ា​ក៏​ធ្វើ​ឲ្យ​បណ្ដា​ជន​បាន​ប្រកប​ដោយ​គុណនៅ​ចំពោះ​សាសន៍​អេស៊ីព្ទ ម្យ៉ាង​ទៀត លោក​ម៉ូសេ​ជា​មនុស្សដ៏​សំខាន់​នៅ​ចំពោះ​ពួក​នាម៉ឺន​មន្ត្រី​របស់​ផារ៉ោន និង​នៅ​ចំ​ពោះ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ។

សូមមើលជំពូក ចម្លង

14 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​បង្កើត​ជាតិ​សាសន៍​មួយ​ដ៏​ធំ​ពី​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក ហើយ​ធ្វើ​ឲ្យ​អ្នក​មាន​ឈ្មោះ​ល្បី ដើម្បី​ឲ្យ​អ្នក​បាន​ជា​ទី​បញ្ចេញ​ពរ​ដល់​មនុស្ស​ទាំង​ឡាយ។

ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​លោក​យ៉ូសែប ហើយ​ព្រះ‌អង្គ​សម្ដែង​ព្រះ​ហឫទ័យ​សប្បុរស​ចំពោះ​លោក ព្រម​ទាំង​ធ្វើ​ឲ្យ​មេ​គុក​មាន​ចិត្ត​សន្ដោស​ដល់​លោក។

យើង​បាន​នៅ​ជា‌មួយ​ឯង គ្រប់​ទី​កន្លែង​ណា​ដែល​ឯង​បាន​ទៅ ក៏​បាន​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​ឯង​ទាំង​ប៉ុន្មាន វិនាស​ពី​មុខ​ឯង​ចេញ យើង​បាន​លើក​ឈ្មោះ​ឯង​ឲ្យ​ជា​ធំ ស្មើ​នឹង​ឈ្មោះ​នៃ​អស់​អ្នក​ធំ​ដែល​នៅ​ផែនដី។

ដ្បិត​ម៉ា‌ដេកាយ​បាន​ឡើង​ជា​អ្នក​ធំ​ក្នុង​ព្រះរាជ‌ដំណាក់ ហើយ​កិត្តិ‌នាម​លោក​ល្បី​ខ្ចរ​ខ្ចាយ​ពាស​ពេញ​អាណា​ខេត្ត​ទាំង​អស់ ហើយ​ម៉ា‌ដេកាយ​នេះ កាន់​តែ​មាន​អំណាច​ឡើង​ៗ។

ព្រះ‌អង្គ​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​ចាប់ពួក‌គេ​យក​ទៅ ជា​ឈ្លើយ មាន​ចិត្ត​អាណិត​អាសូរ​ដល់​គេ។

កូន​ចៅ​អ៊ីស្រា‌អែល​បាន​ធ្វើ​តាម​បង្គាប់​លោក​ម៉ូសេ គឺ​គេ​សុំ​គ្រឿង​មាស គ្រឿង​ប្រាក់ និង​ខោ​អាវ​ពី​សាសន៍​អេស៊ីព្ទ

ហើយ​ព្រះ‌យេហូវ៉ា​ក៏​ធ្វើ​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រកប​ដោយ​គុណ​នៅ​ចំពោះ​សាសន៍​អេស៊ីព្ទ គឺ​បាន​ប្រគល់​អ្វីៗ​ឲ្យ​តាម​ដែល​គេ​សុំ ហើយ​គេ​បាន​បង្ហិន​បង្ហោច​សាសន៍​អេស៊ីព្ទ​បែប​ដូច្នេះ​ឯង។

យើង​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជន​នេះ​បាន​ប្រកប​ដោយ​គុណ​នៃ​សាសន៍​អេស៊ីព្ទ ហើយ​កាល​ណា​អ្នក​រាល់​គ្នា​ចេញ​មក នោះ​អ្នក​រាល់​គ្នា​នឹង​មិន​ចេញ​មក​ដោយ​ដៃ​ទទេ​ឡើយ

ពួក​កូន​ចៅ​របស់​អ្នក​ដែល​បាន​សង្កត់‌សង្កិន​អ្នក គេ​នឹង​មក​ឱន​ក្រាប​នៅ​ចំពោះ​អ្នក ហើយ​អ្នក​ណា​ដែល​ធ្លាប់​មើល‌ងាយ​អ្នក គេ​នឹង​ក្រាប​ចុះ​នៅ​ទៀប​បាទ​ជើង​អ្នក គេ​នឹង​ហៅ​អ្នក​ថា ជា​ទី​ក្រុង​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​ក្រុង​ស៊ីយ៉ូន​របស់​ព្រះ​ដ៏​បរិសុទ្ធ នៃ​សាសន៍​អ៊ីស្រា‌អែល។

លោក​បាន​រៀន​សូត្រ​គ្រប់​អស់​ទាំង​ចំណេះ​វិជ្ជា​របស់​សាសន៍​អេស៊ីព្ទ ហើយ​លោក​ពូកែ​ទាំង​ការ​និយាយ​ស្ដី ពូកែ​ទាំង​ការ​ងារ។

មិន​ដែល​មាន​ហោរា​ណា​ម្នាក់កើត​ឡើងក្នុង​ស្រុក​អ៊ីស្រា‌អែល​ដូច​លោក​ម៉ូសេ ដែល​ព្រះ‌យេហូវ៉ា​ស្គាល់ មុខ​ទល់​មុខ​ឡើយ

គឺ​ដោយ​អស់​ទាំង​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​ចាត់​លោក​ឲ្យ​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ ទាស់​នឹង​ផារ៉ោន និង​ពួក​រាជ​បម្រើ​របស់​ព្រះ‌អង្គ និងដល់​ស្រុក​របស់​ព្រះ‌អង្គ​ទាំង​មូល

នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​បាន​លើក​តម្កើង​លោក​យ៉ូស្វេ នៅ​ចំពោះ​ភ្នែក​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ហើយ​គេ​គោរ​ព​កោត​ខ្លាច​លោក ដូច​គេ​បាន​គោរព​កោត​ខ្លាច​លោក​ម៉ូសេ​ដែរ អស់​មួយ​ជីវិត​របស់​លោក។

មើល៍! យើង​នឹង​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​របស់​អារក្ស​សាតាំង ជា​អ្នក​ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​សាសន៍​យូដា តែ​មិន​មែន​ទេ គេ​និយាយ​កុហក។ យើង​នឹង​ឲ្យ​គេ​មក​ក្រាប​សំពះ​នៅ​ទៀប​ជើង​របស់​អ្នក ព្រម​ទាំង​ឲ្យ​គេ​ដឹង​ថា យើង​បាន​ស្រឡាញ់​អ្នក​មែន។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម