និក្ខមនំ 10:23ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦គេមើលគ្នាទៅវិញទៅមកមិនឃើញសោះ ក្នុងរយៈពេលបីថ្ងៃនោះ គ្មានអ្នកណាអាចក្រោកចេញពីកន្លែងរបស់ខ្លួនបានឡើយ តែកន្លែងដែលកូនចៅអ៊ីស្រាអែលរស់នៅមានពន្លឺវិញ។ សូមមើលជំពូក |
កាលបុព្វបុរសរបស់អ្នករាល់គ្នាបានអំពាវនាវដល់ព្រះយេហូវ៉ា ព្រះអង្គក៏ដាក់សេចក្ដីងងឹតនៅចន្លោះអ្នករាល់គ្នា និងពួកសាសន៍អេស៊ីព្ទ ហើយធ្វើឲ្យទឹកសមុទ្រគ្របលើគេ លិចលង់អស់ទៅ។ ភ្នែកអ្នករាល់គ្នាក៏បានឃើញហេតុការណ៍ទាំងប៉ុន្មាន ដែលយើងបានធ្វើចំពោះស្រុកអេស៊ីព្ទនោះដែរ ហើយអ្នករាល់គ្នារស់នៅក្នុងទីរហោស្ថានអស់រយៈពេលជាយូរ។