Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



និក្ខមនំ 10:10

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ឲ្យ​ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​អ្នក​រាល់​គ្នា​ចុះ ប្រសិន‌បើ​យើង​បើក​ឲ្យ​អ្នក​រាល់​គ្នា និង​កូន​តូចៗ​របស់​អ្នក​រាល់​គ្នា​ទៅ​មែន! តែ​ច្បាស់​ហើយ អ្នក​រាល់​គ្នា​មាន​គំនិត​អាក្រក់។

សូមមើលជំពូក ចម្លង

7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ កុំ​ឲ្យ​ព្រះ‌បាទ​ហេ‌សេ‌គា​ល្បួង​បញ្ឆោត​អ្នក​រាល់​គ្នា ឬ​បញ្ចុះ​បញ្ចូល​អ្នក​បែប​យ៉ាង​នេះ​ទៀត​ឡើយ កុំ​ជឿ​ឲ្យ​សោះ ដ្បិត​គ្មាន​ព្រះ​ណា​មួយ​របស់​សាសន៍ ឬ​នគរ​ណា ដែល​អាច​នឹង​ជួយ​ប្រជា‌រាស្ត្រ​គេ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​យើង ឬ​ពី​កណ្ដាប់​ដៃ​នៃ​បិតា​យើង​បាន​ឡើយ ចំណង់​បើ​ព្រះ​របស់​អ្នក​រាល់​គ្នា តើ​នឹង​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​យើង​ឯ​ណា​បាន»។

ទេ មិន​កើត​ទេ ចូរ​អ្នក​រាល់​គ្នា​ចេញ​ទៅ​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា​តែ​ប្រុសៗ​បាន​ហើយ ដ្បិត​អ្នក​រាល់​គ្នា​បាន​សុំ​ដូច្នេះ»។ បន្ទាប់​មក គេ​ក៏​បណ្តេញ​លោក​ទាំង​ពីរ​ចេញ​ពី​មុខ​ផារ៉ោន​ទៅ។

ពេល​នោះ ផារ៉ោន​ហៅ​លោក​ម៉ូសេ​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ទៅ​ចុះ ចូរ​ទៅ​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា​ចុះ ទុក​តែ​ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ កូនៗ​របស់​អ្នក​រាល់​គ្នា​អាច​ទៅ​ជា‌មួយ​បាន»។

លោក​ម៉ូសេ​ទូល​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​នឹង​ទៅ​ទាំង​ចាស់​ទាំង​ក្មេង ទាំង​កូន​ប្រុស​កូន​ស្រី ហ្វូង​ចៀម ហ្វូង​គោ​របស់​យើង​ខ្ញុំ​ទាំង​អស់​គ្នា ដ្បិត​យើង​ខ្ញុំ​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា»។

នៅ​ពេល​ថ្ងៃ ព្រះ‌យេហូវ៉ា​តែង​យាង​នៅ​មុខ​គេ​ក្នុង​បង្គោល​ពពក ហើយ​នៅ​ពេល​យប់ ព្រះ‌អង្គ​យាង​ក្នុង​បង្គោល​ភ្លើង ដើម្បី​បំភ្លឺ​គេ ដើម្បី​ឲ្យ​‌គេ​អាច​ធ្វើ​ដំណើរ​បានទាំង​ថ្ងៃ​ទាំង​យប់។

បើ​ព្រះ‌អម្ចាស់​មិន​បាន​បង្គាប់​គេ តើ​អ្នក​ណា​នឹង​អាច​ថ្លែងទំនាយ​ទំនាយ ហើយ​ការ​នោះ​កើត​ឡើង​បាន​ជា​ពិត?




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម