នាងអេសធើរ 9:31ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ហើយឲ្យប្រារព្ធថ្ងៃបុណ្យពួរីម តាមវេលាកំណត់ ដូចម៉ាដេកាយជាសាសន៍យូដា និងព្រះនាងអេសធើរជាអគ្គមហេសីបានតម្រូវដល់គេ ដូចជាគេបានតម្រូវសម្រាប់ខ្លួនគេ និងកូនចៅរបស់គេ ខាងឯដំណើរតមអាហារ និងការកាន់ទុក្ខរបស់គេដែរ។ សូមមើលជំពូក |
«សូមទៅប្រមូលពួកសាសន៍យូដាទាំងអស់ ដែលឃើញមាននៅក្រុងស៊ូសាន ឲ្យប្រជុំគ្នាតមអាហារសម្រាប់ខ្ញុំ កុំឲ្យបរិភោគអ្វីទាំងយប់ទាំងថ្ងៃ ក្នុងរវាងបីថ្ងៃ ឯខ្ញុំ និងពួកស្ត្រីបម្រើរបស់ខ្ញុំ ក៏នឹងតមអាហារដែរ។ បន្ទាប់មក ខ្ញុំនឹងចូលទៅគាល់ស្តេច ដែលជាការខុសច្បាប់ ហើយបើខ្ញុំត្រូវស្លាប់ ក៏ស្លាប់ទៅចុះ»។