នាងអេសធើរ 9:28ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ហើយថា គេនឹងនឹកចាំ ហើយកាន់ថ្ងៃទាំងពីរនោះ នៅគ្រប់ជំនាន់ គ្រប់ពូជអំបូរ នៅតាមខេត្ត និងតាមទីក្រុងរហូតតទៅ មិនឲ្យបាត់ពីពួកសាសន៍យូដាឡើយ ក៏មិនឲ្យកូនចៅរបស់គេឈប់នឹកនាពីថ្ងៃទាំងនោះដែរ។ សូមមើលជំពូក |
អ្នករាល់គ្នាត្រូវប្រាប់គេថា នេះដោយព្រោះទឹកទន្លេយ័រដាន់ត្រូវបានកាត់ផ្តាច់ នៅខាងមុខហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា។ ពេលហិបនៃសេចក្ដីសញ្ញានោះបានឆ្លងទន្លេយ័រដាន់ ទឹកទន្លេយ័រដាន់ត្រូវបានកាត់ផ្តាច់។ ដូច្នេះ ថ្មទាំងនេះនឹងបានជាទីរំឭកដល់ប្រជាជនអ៊ីស្រាអែលរហូតតទៅ»។