នាងអេសធើរ 9:1ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦លុះដល់ខែទីដប់ពីរ ដែលជាខែផល្គុន នៅថ្ងៃទីដប់បីនោះ កាលរាជបញ្ជា និងរាជក្រឹត្យរបស់ស្តេចហៀបនឹងត្រូវបានគេអនុវត្ត នៅថ្ងៃដដែលនោះឯង កាលខ្មាំងសត្រូវរបស់សាសន៍យូដា សង្ឃឹមថានឹងមានអំណាចលើពួកគេ នោះស្ថានភាពក៏បានផ្លាស់ប្ដូរ គឺពួកសាសន៍យូដាបានត្រឡប់ជាមានអំណាចលើអស់អ្នកដែលស្អប់គេនោះវិញ។ សូមមើលជំពូក |
គេផ្ញើសំបុត្រទាំងនោះទៅគ្រប់ទាំងអាណាខេត្តរបស់ស្តេច ដោយសារពួកអ្នករត់សំបុត្រ បញ្ជាឲ្យបំផ្លាញ សម្លាប់ ហើយធ្វើឲ្យសាសន៍យូដាទាំងអស់វិនាសសាបសូន្យ ទាំងចាស់ ទាំងក្មេង ទាំងស្ត្រី ទាំងទារក ក្នុងរយៈពេលមួយថ្ងៃ គឺនៅថ្ងៃទីដប់បី ខែទីដប់ពីរ ដែលត្រូវជាខែផល្គុន ព្រមទាំងរឹបអូសយកទ្រព្យសម្បត្តិរបស់គេទៀតផង។
ជាតិសាសន៍នានាមានកំហឹង តែសេចក្តីក្រោធរបស់ព្រះអង្គក៏មកដល់ ហើយជាពេលកំណត់ដែលត្រូវជំនុំជម្រះពួកមនុស្សស្លាប់ និងប្រទានរង្វាន់ដល់ពួកហោរា ពួកបរិសុទ្ធ និងអស់អ្នកដែលកោតខ្លាចព្រះនាមព្រះអង្គ គឺជាអ្នកបម្រើរបស់ព្រះអង្គទាំងតូចទាំងធំ ហើយក៏ជាពេលត្រូវបំផ្លាញអស់អ្នកដែលបំផ្លាញផែនដីដែរ»។