Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



នាង​អេសធើរ 8:7

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ព្រះ‌បាទ​អ័ហា‌ស៊ូរុស​មាន​រាជ​ឱង្ការ​ទៅ​ព្រះ​នាង​អេសធើរ ជា​អគ្គ‌មហេសី និង​ម៉ា‌ដេកាយ ជា​សាសន៍​យូដា​ថា៖ «មើល៍ យើង​បាន​ប្រគល់​ផ្ទះ​របស់​ហាម៉ាន​ដល់​ព្រះ​នាង​អេសធើរ ហើយក៏​បាន​ឲ្យ​គេ​ចង​ក​វា​ព្យួរ​នៅ​លើ​បង្គោល​ដែរ ព្រោះ​តែ​វា​លូក​ដៃ​ទៅ​ទាស់​នឹង​សាសន៍​យូដា។

សូមមើលជំពូក ចម្លង

7 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​អ័ហា‌ស៊ូរុស កាល​ទ្រង់​ចាប់​ផ្ដើម​សោយ‌រាជ្យ អ្នក​ស្រុក​នោះ​បាន​សរសេរ​សំបុត្រ​មួយ​ថ្វាយ​ស្ដេច ដើម្បី​ចោទ​ប្រកាន់​ពួក​អ្នក​ស្រុក​យូដា និង​ពួក​អ្នក​ក្រុង​យេរូ‌សាឡិម។

ដូច្នេះ គេ​ក៏​ចង​ក​ហាម៉ាន​ព្យួរ​លើ​បង្គោល ដែល​លោក​បានរៀប​ចំ​សម្រាប់​ព្យួរ​ក​ម៉ា‌ដេកាយ។ ពេល​នោះ សេចក្ដី​ក្រោធ​របស់​ស្តេច​ក៏​ស្ងប់។

ពេល​នោះ ហា‌បូណា ជា​មហា​តលិក​មួយ​រូប​របស់​ស្ដេច ទូល​ថា៖ «មើល​ហ្ន៍ មាន​បង្គោល​មួយ​កម្ពស់​ហាសិប​ហត្ថ​នៅ​ផ្ទះ​លោក​ហាម៉ាន ដែល​លោក​ហាម៉ាន​បាន​រៀប​ចំ​សម្រាប់​ព្យួរ​ក​លោក​ម៉ា‌ដេកាយ ជា​អ្នក​ដែល​បាន​រាយ​ការណ៍​សង្គ្រោះ​ព្រះ‌ករុណា»។ ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «យក​ជន​នេះ ទៅ​ព្យួរ​ក​នៅ​លើ​បង្គោល​នោះ​ទៅ»។

នៅ​ថ្ងៃ​នោះ ព្រះ‌បាទ​អ័ហា‌ស៊ូរុសប្រទាន​ផ្ទះ​របស់​ហាម៉ាន ជា​ខ្មាំង​សត្រូវ​របស់​សាសន៍​យូដា ដល់​ព្រះ​នាង​អេសធើរ ជា​អគ្គ‌មហេសី ឯ​ម៉ា‌ដេកាយ​ក៏​ចូល​ទៅ​ចំពោះ​ស្តេច ព្រោះ​ព្រះ​នាង​អេសធើរ​បាន​ទូល​ស្ដេច​ថា​លោក​ជា​អ្វី​ដល់​ព្រះ‌នាង។

មនុស្ស​ល្អ​តែង​តែ​ទុក​មត៌ក ដល់​កូន​ចៅ​របស់​ខ្លួន តែ​ទ្រព្យ​សម្បត្តិ​របស់​មនុស្ស​មាន​បាប នោះ​បាន​ប្រមូល​ទុក សម្រាប់​មនុស្ស​សុចរិត​វិញ។

ព្រះ‌គ្រីស្ទ​បាន​លោះ​យើង​ឲ្យ​រួច​ពី​បណ្ដាសា​របស់​ក្រឹត្យ‌វិន័យ ដោយ​ទ្រង់​ត្រឡប់​ជា​ត្រូវ​បណ្ដាសា​ជំនួស​យើង (ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ត្រូវ​បណ្ដាសា​ហើយ​អ្នក​ណា​ដែល​ត្រូវ​គេ​ព្យួរ​នៅ​លើ​ឈើ»)




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម