Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



នាង​អេសធើរ 8:5

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ​នាង​ទូល​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ ប្រសិន​បើ​ព្រះករុណា​ប្រោស​មេត្តា​ដល់​ខ្ញុំ​ម្ចាស់ ហើយ​ប្រសិន​បើ​ព្រះ​ករុណា​រាប់​សេចក្ដី​នេះ​ថា​ជា​គួរគប្បី ហើយ​ខ្ញុំ​ម្ចាស់​ជា​ទី​រីករាយនៅ​ចំពោះ​ព្រះ​ករុណា​មែន សូម​ទ្រង់​ចេញ​‌រាជ‌បញ្ជា​មួយ​ច្បាប់ លុប​ចោល​សំបុត្រ​ទាំង​ប៉ុន្មាន​ដែល​ហាម៉ាន ជា​កូន​ហាំ‌ម្តា‌ថា សាសន៍​អ័កាក់​បាន​សរសេរ ដោយ​បញ្ជា​ឲ្យ​បំផ្លាញ​ពួក​សាសន៍​យូដា នៅ​គ្រប់​ទាំងអាណា​ខេត្ត​របស់​ព្រះ‌ករុណានោះ​ទៅ។

សូមមើលជំពូក ចម្លង

9 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​ស្រឡាញ់​អេសធើរ លើស​ជាង​ស្ត្រី​ឯ​ទៀត​ទាំង​អស់ ហើយ​នាង​ទទួល​បាន​ការ​សន្ដោស និង​ការ​គាប់​ព្រះ​ហឫទ័យ​ពី​ស្ដេច លើស​ជាង​ស្ត្រី​ក្រមុំ​ឯ​ទៀត​ទាំង​អស់ ដល់​ម៉្លេះ​បាន​ជា​ស្ដេច​បំពាក់​មកុដ‌រាជ្យ ហើយ​តាំង​នាង​ឡើង​ជា​អគ្គ‌មហេសី ជំនួស​ព្រះ​នាង​វ៉ាសធី។

ស្ត្រី​ក្រមុំ​ណា​ដែល​សព្វ​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ‌ករុណា នោះ​សូម​តាំង​ឲ្យ​ធ្វើ​ជា​អគ្គ‌មហេសី​ជំនួស​ព្រះ​នាង​វ៉ាសធី»។ ស្ដេច​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សេចក្ដី​នេះ ហើយ​ក៏​ធ្វើ​តាម​ដូច្នោះ។

ក្រោយ​ហេតុ​ការណ៍​នោះ​មក ព្រះ‌បាទ​អ័ហា‌ស៊ូរុស​បាន​លើក​តម្កើង​ហាម៉ាន កូន​ហាំ‌ម្តាថា ជា​សាសន៍​អ័កាក់ ទាំង​ប្រទាន​តំណែង​ដល់​លោក ហើយ​តាំង​ឲ្យ​លោក​មាន​ងារ​ធំ លើស​អស់​ពួក​មន្ត្រីទាំង​ប៉ុន្មាន​ដែល​នៅ​ចំពោះ​ស្ដេច។

ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹងខ្ញុំ​ម្ចាស់ ហើយ​ប្រសិន​បើ​ព្រះ​ករុណា​សព្វ​ព្រះ​ហឫទ័យ​នឹង​ប្រោស​ប្រទាន​ដល់​ខ្ញុំ​ម្ចាស់ តាម​សំណូម​ដែល​ខ្ញុំ​ម្ចាស់​ចង់​បាន សូម​ព្រះ‌ករុណា និង​លោក​ហាម៉ាន ស្ដេច​យាង និង​អញ្ជើញ​ចូល​រួម​ពិធី​ជប់​លៀង ដែល​ខ្ញុំ​ម្ចាស់​នឹង​រៀបចំ​ថ្វាយ​នៅ​ថ្ងៃ​ស្អែក​ទៀត ហើយ​ពេល​នោះ ខ្ញុំ​ម្ចាស់​នឹងទូល​ថ្វាយ​ព្រះ‌ករុណា អំពី​សំណូមរបស់​ខ្ញុំ​ម្ចាស់ »។

ពេល​នោះ ព្រះ​នាង​អេសធើរ ជា​អគ្គ‌មហេសី​ទូល​ឆ្លើយ​ថា៖ «បពិត្រ​ព្រះ‌ករុណា ប្រសិន​បើ​ខ្ញុំ​ម្ចាស់​គាប់​ព្រះ​ហឫទ័យ​ព្រះ​ករុណា​មែន ហើយ​ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ សូម​ប្រោស​ឲ្យ​ខ្ញុំ​ម្ចាស់​បាន​រួច​ជីវិត តាម​សំណូម​របស់​ខ្ញុំ​ម្ចាស់ ព្រម​ទាំង​សាសន៍​របស់​ខ្ញុំ​ម្ចាស់ តាម​បំណង​របស់​ខ្ញុំ​ម្ចាស់​ផង។

ឥឡូវ​នេះ ប្រសិន​បើ​ទូល‌បង្គំ​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ​មែន​នោះ សូម​បង្ហាញ​ផ្លូវ​របស់​ព្រះ‌អង្គ​ដល់​ទូល​បង្គំ​ឥឡូវ​នេះ​ផង ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ស្គាល់​ព្រះ‌អង្គ ហើយ​ឲ្យ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ។ សូម​នឹក​ចាំ​ពី​សាសន៍​នេះ ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផង»។

ដ្បិត​ធ្វើ​ដូច​ម្តេច​ឲ្យ​ដឹង​ថា​ទូល‌បង្គំ និង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ​បាន បើ​ព្រះ‌អង្គ​មិន​យាង​ទៅ​ជា‌មួយ​យើង​ខ្ញុំ​នោះ? យ៉ាង​នេះ​ឯង ដែល​យើង​ខ្ញុំ គឺ​ទូល‌បង្គំ និង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​នឹង​បាន​ខុស​ប្លែក​ពី​ជាតិ​សាសន៍​ឯ​ទៀត​នៅ​លើ​ផែន‌ដី»។

ដោយ​ថា សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ ដ្បិត​គ្រួសារ​របស់​យើង​ខ្ញុំ គេ​នាំ​គ្នា​ថ្វាយ​យញ្ញ‌បូជា​នៅ​ក្នុង​ទី​ក្រុង ហើយ​បង​ខ្ញុំ​បាន​ផ្តាំ​ឲ្យ​ខ្ញុំ​ទៅ ដូច្នេះ បើ​អ្នក​អាណិត​មេត្តា​ដល់​ខ្ញុំ នោះ​សូម​ឲ្យ​ខ្ញុំ​ទៅ​សួរ​បង‌ប្អូន​ខ្ញុំ​បន្តិច គឺ​ដោយ​ហេតុ​នោះ​បាន​ជា​គាត់​មិន​បាន​មក​បរិ‌ភោគ​ជា‌មួយ​បិតា​ទេ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម