នាងអេសធើរ 8:1ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦នៅថ្ងៃនោះ ព្រះបាទអ័ហាស៊ូរុសប្រទានផ្ទះរបស់ហាម៉ាន ជាខ្មាំងសត្រូវរបស់សាសន៍យូដា ដល់ព្រះនាងអេសធើរ ជាអគ្គមហេសី ឯម៉ាដេកាយក៏ចូលទៅចំពោះស្តេច ព្រោះព្រះនាងអេសធើរបានទូលស្ដេចថាលោកជាអ្វីដល់ព្រះនាង។ សូមមើលជំពូក |
លុះចូលដល់វេនរបស់អេសធើរ កូនអ័ប៊ីហែល ជាឪពុកមារបស់ម៉ាដេកាយ ដែលបានយកមកចិញ្ចឹមទុកជាកូនរបស់ខ្លួន ត្រូវចូលគាល់ស្តេច នាងមិនបានសូមអ្វីក្រៅពីរបស់ដែលហេកាយ ជាមហាតលិករបស់ស្តេច ជាអ្នកថែរក្សាពួកស្ត្រីបានប្រគល់ឲ្យនោះឡើយ ហើយអស់អ្នកណាដែលឃើញនាងក៏ពេញចិត្តនឹងនាងគ្រប់ៗគ្នា។