ត្រូវឲ្យគេយកព្រះពស្ត្រារាជ្យ ដែលព្រះករុណាធ្លាប់គ្រង និងសេះដែលព្រះករុណាគង់ ជាសេះដែលមានមកុដរាជ្យនៅក្បាលនោះមក។
ស្ដេចមានរាជឱង្ការបង្គាប់ថា៖ «ចូរអ្នករាល់គ្នានាំពួកពលទ័ពរបស់ចៅហ្វាយអ្នក ទៅបញ្ជិះសាឡូម៉ូន ជាបុត្ររបស់យើង ឲ្យជិះលើលាកាត់របស់យើង នាំចុះទៅឯគីហុនទៅ
ឲ្យទៅយាងព្រះនាងវ៉ាសធី ជាអគ្គមហេសីមកនៅចំពោះទ្រង់ ទាំងពាក់មកុដរាជ្យ ដើម្បីនឹងបង្ហាញរូបឆោមឲ្យប្រជាជន និងពួកមន្ត្រីឃើញ ដ្បិតព្រះនាងមានរូបឆោមស្រស់ស្អាតគួរគយគន់។
ស្ដេចស្រឡាញ់អេសធើរ លើសជាងស្ត្រីឯទៀតទាំងអស់ ហើយនាងទទួលបានការសន្ដោស និងការគាប់ព្រះហឫទ័យពីស្ដេច លើសជាងស្ត្រីក្រមុំឯទៀតទាំងអស់ ដល់ម៉្លេះបានជាស្ដេចបំពាក់មកុដរាជ្យ ហើយតាំងនាងឡើងជាអគ្គមហេសី ជំនួសព្រះនាងវ៉ាសធី។
ដូច្នេះ ហាម៉ានក៏ទូលស្ដេចថា៖ «អ្នកដែលព្រះករុណាសព្វព្រះហឫទ័យចង់លើកមុខនោះ
យើងបានឃើញទាសករកំពុងតែជិះសេះ ហើយកូនស្តេចកំពុងតែដើរនៅដីដូចជាទាសករវិញ។
តែឪពុកប្រាប់ទៅពួកបាវបម្រើរបស់គាត់ថា "ចូរប្រញាប់យកអាវល្អបំផុតចេញមកបំពាក់ឲ្យកូនយើង ហើយយកចិញ្ជៀន និងស្បែកជើងមកបំពាក់ឲ្យផង។
លោកក៏ដោះអាវដែលលោកពាក់ ប្រគល់ឲ្យដល់ដាវីឌ ព្រមទាំងសម្លៀកបំពាក់របស់លោក ដាវ ធ្នូ និងខ្សែក្រវាត់ផង។